ពិនិត្យ និង​ផ្ដល់​ការ​ឯកភាព​លើ​សេចក្ដី​ព្រាង​ប្លង់​គោល​ប្រើប្រាស់​ដី​ រាជធានី​ភ្នំពេញ

ភ្នំពេញ ១២ កញ្ញា ២០១៤៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ គណៈកម្មាធិការជាតិ រៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានបើកកិច្ចប្រជុំពិនិត្យ និងផ្ដល់ការឯកភាពលើ សេចក្ដីព្រាងប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹម ឈុនលឹម… 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ៖ http://www.phnompenh.gov.kh/kh/news—4787.html

 

ភ្នំពេញ ១២ កញ្ញា ២០១៤៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ គណៈកម្មាធិការជាតិរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានបើកកិច្ចប្រជុំពិនិត្យ

និងផ្ដល់ការឯកភាពលើសេចក្ដីព្រាងប្លង់គោលប្រើប្រាស់ដីរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឯកឧត្ដម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ឯកឧត្ដម ប៉ា សុជាតិង្ស អភិបាលនៃគណៈអភិបាល

រាជធានីភ្នំពេញ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។ 

 

ឯកឧត្ដម ប៉ា សុជាតិង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំប្លង់គោលនេះ ដើម្បីតម្រង់ទិសអភិវឌ្ឍ

រាជធានីភ្នំពេញ រហូតដល់ឆ្នាំ២០២០ ត្រូវបានធ្វើការសិក្សាឡើងស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ដែលមាន សម្ដេច

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

 

ឯកឧត្ដមបានបន្តទៀតថា ប្លង់គោលនេះក៏បានបម្រើដោយត្រង់នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការការពារបរិស្ថាន និងការធ្វើតុល្យកម្ម

នៃការប្រើប្រាស់ធនធានធម្មជាតិ និងបង្កើនអោយមានផែនការគ្រង់គ្រងមួយច្បាស់លាស់ លើធនធានទឹក ថាមពល ប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ រ៉ែ។ល។

 

ឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានមានប្រសាសន៍ថា ការរៀបចំប្លង់គោល

នេះគឺដៅធ្វើផែនការរៀបចំដែនដីទាំង ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី និងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ និងព្រមទាំងជួយ

ជំរុញការអភិវឌ្ឍ របៀបគ្រប់គ្រង សេដ្ឋកិច្ចទីផ្សារសេរី និងការគ្រប់គ្រងរដ្ឋបាលតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ 

 

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ប្លង់គោលនេះ ក៏ជាឯកសារយុទ្ធសាស្ត្រ ដែលបង្ហាញពីមហិច្ឆតាអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលរហូតដល់

ឆ្នាំ២០៣៥ និង ជាមគ្គុទ្ទេសក៍នៃការធ្វើវិនិយោគរដ្ឋ និងឯកជន តាមរយៈការកំណត់ទីតាំងនានាសម្រាប់តម្រង់ទិសការអភិវឌ្ឍន៍តាមមុខងារ

មានហេដ្ឋារចនាសម្ព័ន្ធធំៗ ប្រព័ន្ធផ្លូវ ប្រព័ន្ធទឹកស្អុយ ទឹកស្អាត បឹង កំពង់ផែ ប្រលានយន្តហោះ ឧទ្យាន និងលំហបៃតង ការៀបចំ

គោលនយោបាយ លំនៅឋាន ការអភិរក្សបេតិកភណ្ឌទីក្រុង និងការកំណត់ ទីតាំង បរិក្ខារ សាធារណៈនានា។ល។ ចក្ខុវិស័យចាប់ពីឆ្នាំ

២០១៤-២០១៥នេះ រហូតដល់ ២០៣៥ ប្លង់គោលនេះ យើងអាចធ្វើវិសោធនកម្មក្នុង៥ឆ្នាំម្ដង យើងអនុវត្តទៅមានឧបសគ្គ យ៉ាងម៉េច

នឹងរយៈពេល៥ឆ្នាំ គេកែប្រែសើរើឡើងវិញនៅផែនការនោះ។

 

សូមបញ្ជាក់ថា សេចក្ដីព្រាងប្លង់គោល រាជធានីភ្នំពេញនេះ ត្រូវបានសិក្សាដោយការិយាល័យកិច្ចការ នគរូបនីយកម្ម នៃសាលាក្រុងភ្នំពេញ

និងមន្ទីររៀបចំដែនដីរាជធានី របស់មន្ទីរបច្ចេកទេសនានា របស់សាលាក្រុង និងការចូលរួមពីថ្នាក់មូលដ្ឋាន (ខណ្ឌ និង សង្កាត់) ដោយប្រើប្រាស់ថវិកាអស់ជាង ១លានអឺរ៉ូ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់