វេទិកា​ផ្សព្វផ្សាយ និង​​ពិគ្រោះ​យោបល់​រ​បស់​ក្រុម​ប្រឹក្សា​ ស្រុក​ភ្នំស្រុក​

បន្ទាយមានជ័យ ១៤ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ លើកទី៣ ដោយមានការចូលរួមគាំទ្រថវិកាពីអង្គការទស្សនៈពិភពលោកត្រូវបាន រៀបចំឡើងរដ្ឋបាលខេត្ត…

បន្ទាយមានជ័យ ១៤ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លើកទី៣ ដោយមានការចូលរួម គាំទ្រថវិកាពីអង្គការទស្សនៈពិភពលោក ត្រូវបានរៀបចំឡើងរដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវត្តជ័យឧត្តម ឃុំស្រះជីក ស្រុកភ្នំស្រុក។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីស្រុកចំនួន២ គឺស្រុកភ្នំស្រុក និងស្រុក ព្រះនេត្រព្រះ ដែលមានសមាសភាពចូលរួមដោយ ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត  ឯកឧត្តមអភិបាលខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត ទីប្រឹក្សាគ្រប់គ្រង កម្មវិធីជាតិថ្នាក់ខេត្ត ក្រុង ស្រុក មន្រ្តីសម្របសម្រួលក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងសាសនា នានា គណៈកម្មការមាតាបិតាសិស្ស មេភូមិ តំណាងសហគមន៍ តំណាងមណ្ឌលសុខភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋសរុបចំនួន ២៨៩រូប (ស្រ្តីចំនួន ២៩រូប)។      

វេទិកាបានចាប់ផ្តើមដោយមតិស្វាគមន៍ពី ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាប់មក ឯកឧត្តម កែវ សុភាព សមាជិកក្រុមប្រឹក្សាខេត្ត បានបង្ហាញបទបញ្ជានៃវេទិកា និងមានការអានរបាយការណ៍អំពីសមិទ្ធផល ឧបសគ្គនៅក្នុង វិស័យសំខាន់ឆ្នាំ២០១៤  និង បទបង្ហាញសកម្មភាពអាទិភាពរដ្ឋបាលខេត្តនៅក្នុងឆ្នាំបន្ទាប់ ឆ្នាំ២០១៥បានដែលឆ្លុះ បញ្ចាំងនូវការរីកចម្រើននៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋព្រមទាំងការលើក កម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងលើកកម្ពស់ផាសុកភាព គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងខេត្ត ដោយឯកឧត្តមអភិបាលខេត្ត។

ក្នុងវេទិកាក៏បានផ្តល់ឱកាសដល់សមាជិក ក្នុងការបញ្ចេញមតិយោបល់អំពីសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ ប្រជាពលរដ្ឋយ៉ាងផុលផុស ព្រមទាំងមានឆ្លើយបំភ្លឺពីក្រុមប្រឹក្សា គណៈអភិបាល និងមន្ទីរជំនាញយ៉ាងច្បាល់លាស់ អាជ្ញាធរក៏បានរៀបចំជាប្រអប់សំបុត្រ ដើម្បីផ្តល់ឳកាសដល់អ្នកចូលរួមបញ្ចេញមតិយោបល់ និងបង្ហាញពីបញ្ហាប្រឈម សំណូមពរនិងក្តីកង្វល់តាមរយៈការសរសេរជាសំបុត្រ ដើម្បីអោយក្រុមប្រឹក្សាគណៈអភិបាលធ្វើការបកស្រាយ និងឆ្លើយតប។

តាមរយៈវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់នេះ ក្រុមប្រឹក្សាបាមទទួលពត៌មានល្អៗពីប្រជាពលរដ្ឋអំពីបញ្ហាប្រឈម សំណូមពរ សំរាប់ធ្វើការឆ្លើយតប ដែលបញ្ហាប្រឈម សំណូមពរមានចំនួន ៣១ ក្នុងនោះសំណួរផ្ទាល់មាត់មាន ១៧និង ស្រង់ពីប្រអប់សំបុត្រ ១៤ និងបានឆ្លើយបំភ្លឺរួចក្នុងវេទិកាចំនួន ៣១។ បញ្ហាប្រឈម  និងសំណូមពរទំាងអស់ដែលទទួល បានពីវេទិកានេះ   នឹងយកទៅពិភាក្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តជាមួយមន្ទីរជំនាញក្រុមប្រឹក្សាប្រភេទផ្សេងទៀត និងអ្នកពាក់ព័ន្ធដើម្បីធ្វើការគាំទ្រជាបន្តបន្ទាប់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់