តំណាងប្រជាពលរដ្ឋលើកឡើងក្តីកង្វល់ បញ្ហា និងសំណូមពរនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ភ្នំស្រុក-បន្ទាយមានជ័យ ៧ សីហា ២០១៤៖ ក្រុមប្រឹក្សាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីផ្តល់ឱកាសដល់តំណាងប្រជាពលរដ្ឋលើកឡើងអំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីឲ្យរដ្ឋបាលស្រុកធ្វើការឆ្លើយតប និងដោះស្រាយ។


ភ្នំស្រុក-បន្ទាយមានជ័យ ៧ សីហា ២០១៤៖ ក្រុមប្រឹក្សាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីផ្តល់ឱកាសដល់តំណាងប្រជាពលរដ្ឋលើកឡើងអំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីឲ្យរដ្ឋបាលស្រុកធ្វើការឆ្លើយតប និងដោះស្រាយ។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក រស់ សំអួន ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រុក និង លោក សេង គី អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក នៅវត្តត្រពាំងថ្ម ដែលមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីសាលាស្រុក  ក្រុមប្រឹក្សាឃុំ តំណាងសាសនានានា មេភូមិ តំណាងសហគមន៍មូលដ្ឋាន តំណាងមណ្ឌលសុខភាព អង្គការជាតិ និងអន្តរជាតិ សរុប៧៣រូប (ស្រ្តី៦រូប)។

លោក រស់ សំអួន ប្រធានក្រុមប្រឹក្សាស្រុកភ្នំស្រុក បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក គឺជាឧបករណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំងបុរស ស្រ្តីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាការផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាឃុំ សហគមន៍ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ អំពីសកម្មភាពនានារបស់ក្រុមប្រឹក្សាស្រុក ក្នុងការឆ្លើយតបទៅនឹងសំណើ និងសំណូមពរទាំងឡាយរបស់ក្រុមប្រឹក្សាឃុំ សហគមន៍ និងប្រជាពលរដ្ឋ ដើម្បីប្រមូលព័ត៌មានមកធ្វើការពិភាក្សា និងផ្តល់មតិយោបល់នានាសម្រាប់សកម្មភាពឆ្នាំខាងមុខ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក សមាជិក្រុមប្រឹក្សាឃុំ និងតំណាងសហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត។

នៅក្នុងវេទិកានេះដែរ លោក សេង គី អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ក៏បានបង្ហាញអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា នៅក្នុងវិស័យសំខាន់ៗនាឆ្នាំកន្លងមក និងផែនការសកម្មភាពការងារអាទិភាពរបស់ក្រុមប្រឹក្សាសម្រាប់ឆ្នាំបន្ទាប់ លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងរដ្ឋបាលសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដល់អ្នកចូលរួមផងដែរ។

វេទិកានេះបានផ្តល់ឱកាសដល់អ្នកចូលរួម ដែលជាតំណាងប្រជាពលរដ្ឋលើកឡើងអំពីក្តីកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរដ្ឋបាលស្រុកធ្វើការឆ្លើយតប និងដោះស្រាយ ព្រមទាំងស្រង់យកនូវបញ្ហាប្រឈម និងសំណូមពរនានាដែលបានដោះស្រាយ និងមិនទាន់បានដោះស្រាយនានា ដាក់ជូនក្រុមប្រឹក្សា
ពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងកៀរគរថវិកាពីអង្គការ និងសប្បុរសជននានា ដើម្បីគាំទ្រ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់