កិច្ចប្រជុំក្រុមប្រឹក្សាស្រុកភ្នំព្រឹក លើកទី៨ អាណត្តិទី២

បាត់ដំបង ១២ មករា ២០១៥៖ កិច្ចប្រជុំលើកទី៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិក

បាត់ដំបង ១២ ២០១៥៖ កិច្ចប្រជុំលើកទី៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក គង់ បៃ ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិក ១៤រូប គណៈអភិបាលស្រុក៣រូប ដឹកនាំដោយលោក សួន គឿន អភិបាលនៃគណៈអភិបាលស្រុក និងប្រធាន អនុប្រធាន មន្ត្រីរដ្ឋបាលស្រុក ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក និងអង្គភាព៣២នាក់។
កិច្ចប្រជុំមានរបៀបវារៈ ៖

  • ពិនិត្យ និងអនុម័តសេចក្តីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២
  • ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៧
  • ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍សកម្មភាពប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៤ របស់រដ្ឋបាលស្រុក
  • ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) លើកទី៤
  • ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដល់មន្ត្រីរាជការ រដ្ឋបាលស្រុក
  • បញ្ហាផ្សេងៗ

 

ដោយៈ សេន កុសល ទីប្រឹក្សាស្រុកភ្នំព្រឹក

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់