សាលារាជធានី នឹងលុបកិច្ចសន្យា​បញ្ឈប់អាជីវកម្ម ប្រមូល​ភាស៊ី​ជាមួយក្រុមហ៊ុន ដែលមិន​អនុវត្ត​តាម​សៀវភៅបន្ទុក

ភ្នំពេញ ២៦ មិថុនា ២០១៤៖ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានី នឹងលុបចោលកិច្ចសន្យា បញ្ឈប់ អាជីវកម្មប្រមូលភាស៊ី ជាមួយក្រុមណា ដែលមិនអនុវត្ត តាមសៀវភៅបន្ទុក ដែលបានកំណត់។

ដោយ៖ ដើមអម្ពិល ID-015 Wednesday, 25 June 2014 17:02

http://www.dap-news.com/2011-06-14-02-39-55/89296-2014-06-25-10-03-23.html

ភ្នំពេញ ២៥ មិថុនា ២០១៤៖ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលារាជធានី នឹងលុបចោលកិច្ចសន្យា បញ្ឈប់ អាជីវកម្មប្រមូលភាស៊ី ជាមួយក្រុមណា ដែលមិនអនុវត្ត តាមសៀវភៅបន្ទុក ដែលបានកំណត់ ។

នៅក្នុងកិច្ចប្រជុំ ជាមួយម្ចាស់ក្រុមហ៊ុនដេញថ្លៃភាស៊ី ក្នុងរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៤ លោក សេង រតនៈ អភិបាលរងរាជធានី បានជំរុញឲ្យម្ចាស់ក្រុមហ៊ុន ដេញថ្លៃភាស៊ីទាំងអស់ ត្រូវតែអនុវត្តតាមសៀវភៅបន្ទុក ឲ្យបានខ្ជាប់ខ្ជួន ដោយមិនការប្រែប្រួលឡើយ ទាំងតម្លៃភាស៊ី តម្លៃផ្ញើ កង់-ម៉ូតូ និងរថយន្ត ។ តែបើក្រុមហ៊ុនណានៅតែល្មើស មិនអនុវត្តតាមសៀវបន្ទុកនោះទេ សាលារាជ ធានីភ្នំពេញ នឹងលុបកិច្ចសន្យាឈប់ឲ្យធ្វើអាជីវកម្មតែម្តង ។

ក្នុងកិច្ចប្រជុំនេះដែរ អាជ្ញាធរដែនដី ក៏ដូចគណៈកម្មការគ្រប់គ្រងផ្សារ បានលើកឡើងពីផល លំបាកមួយ ចំនួន ដោយសារតែក្រុមហ៊ុនដេញថ្លៃភាស៊ី ពេលដេញបានហើយយកទៅលក់ ឲ្យអ្នកម៉ៅការបន្ត ដោយ បានអនុវត្តខុសពីសៀវភៅបន្ទុក ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដល់អាជីវករលក់ដូរ ហើយមានពេល ខ្លះ ថែមទាំងមិនបានស្តាប់តាមការណែនាំ របស់អាជ្ញាធរ និងគណៈកម្មការផ្សារផងដែរ ធ្វើឲ្យការអនុ វត្តយកតម្លៃភាស៊ី តម្លៃផ្ញើកង់-ម៉ូតូ និងរថយន្ត លើសពីសៀវភៅបន្ទុកនៅតែកើតមានឡើង។

កិច្ចប្រជុំ ស្តីពីតម្លៃប្រមូលភាស៊ីទាំង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ មានការចូល រួមការពិភាក្សាយ៉ាង លំអិត រវាងអាជ្ញាធរខណ្ឌទាំង១២ មន្ទីរ-អង្គភាព ពាក់ពន្ធ័ អ្នកគ្រប់គ្រងផ្សារក្នុងរាជធានីភ្នំពេញ ក្រុម ហ៊ុនផានអ៊ីមិច និងក្រុមហ៊ុនកែវ រតនៈសុភាព ដែលជាក្រុមហ៊ុនដេញថ្លៃយក ភាស៊ីក្នុងរាជធានីភ្នំពេញ ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់