អាជ្ញាធរ​រាជធានី​ភ្នំពេញនិង​សង្គម​ស៊ីវិល​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ការប្រើ​ថ្នាំជក់

ភ្នំពេញ ៧ មិថុនា ២០១៤៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា អង្គការសុខភាពពិភពលោក សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រុមកាយារិទ្ធ នៅថ្ងៃនេះសុក្រនេះ បានធ្វើយុទ្ធនាការផ្សព្វផ្សាយផ្សព្វផ្សាយអនុក្រិត្យ ស្តីពី…

ដោយៈ គេហទំព័រថ្មីៗ (អត្ថបទចុះផ្សាយនៅថ្ងៃ 07-06-2014, 10:03 am)

ភ្នំពេញ ៧ មិថុនា ២០១៤៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា អង្គការសុខភាពពិភពលោក សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រុមកាយារិទ្ធ នៅថ្ងៃនេះសុក្រនេះ បានធ្វើយុទ្ធនាការផ្សព្វផ្សាយផ្សព្វផ្សាយអនុក្រិត្យ ស្តីពី វិធានការហាមឃាត់ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងសារាចរណែនាំស្តីពីវិធានការហាមការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ សកម្មភាពនៃការផ្សព្វផ្សាយ បានបែងចែកជា ៤ តំបន់សំខាន់ៗនៅក្នុងរាជធានីភ្នំពេញ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា និងមន្ត្រីអាជ្ញាធរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើសកម្មភាពផ្សព្វផ្សាយដល់សាធារណជននៅរាជធានីភ្នំពេញអំពី អនុក្រិត្យ ស្តីពី វិធានការហាមឃាត់ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងសារាចរណែនាំស្តីពីវិធានការហាមការជក់ និងការបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។ មិនតែប៉ុណ្ណោះ ក្រុមកាយារិទ្ធ និងអាជ្ញាធររាជធានីភ្នំពេញ ក៏បានចែកស្លាកសញ្ញា ហាមជក់បារីដល់ប្រជាជននៅរាជធានីភ្នំពេញផងដែរ។

យុទ្ធនាការនេះ បែងចែកជា៤ក្រុម ក្រុមទី ១នៅម្តុំវត្តភ្នំ ជិតវត្តស្រះចក ផ្សារចាស់ ផ្សារកណ្តាល តាមមាត់ទន្លេ ផ្សារតាប៉ាង និងបេនឡានផ្សារធំថ្មី  ក្រុមទី២ចាប់ពីផ្សារអូឬស្សី ផ្សារអូឡាំពិក គិរីរម្យ និងសង្កាត់ទូលទំពួង ក្រុមទី៣ នៅផ្សារតួចទួលសង្កែ និងទៅរង្វង់មូលទួលគោក និងក្រុមទី៤ ចាប់ផ្តើមនៅផ្សារដើមគរ បឹងសាឡាង អូបែកក្អម ។

ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជាលោកវេជ្ជបណ្ឌិត ម៉ម គង់ បានថ្លែងក្រោយវេទិកាផ្សព្វផ្សាយសារចរនោះថា ក្នុងមួយថ្ងៃប្រជាពលរដ្ឋខ្មែររាប់សិបនាក់ បានស្លាប់ដោយសារការជក់បារី និងស្រូបផ្សែងបារីពីគេ។ លោក បានអំពាវនាវឲ្យប្រជាជនខ្មែរទាំងអស់ ត្រូវចូលរួមអនុវត្តនូវអនុក្រិត្យ និងសារចរណែនាំរបស់រដ្ឋាភិបាលនេះ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យសុខភាពរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើង។

គួរបញ្ជាក់ថា ថ្នាំជក់គឺជាមូលហេតុដែលនាំឲ្យកើតមានជំងឺមហារីក ហើយក្នុងមួយឆ្នាំៗថ្នាំជក់បានសម្លាប់ប្រជាជននៅលើសកលលោកចំនួន ៦ ម៉ឺននាក់ ដែលនៅក្នុងនោះអ្នកស្លាប់ដោយ សារស្របផ្សែងបារីពីគេមានចំនួន ៦ សែននាក់។ សម្រាប់កម្ពុជាក្នុងមួយឆ្នាំៗយ៉ាងហោច ណាស់ក៏មានប្រជាជនប្រមាណជាង ១ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិតដោយសារការប្រើ ប្រាស់ថ្នាំជក់នេះផងដែរ៕

 

ប្រភពៈ http://thmeythmey.com/index.php?page=detail&ctype=article&id=15223&lg=kh

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់