អភិបាល​រង​ស្រុក​ស្ទឹងត្រង់ ផ្តាំផ្ញើឲ្យក្រុមប្រឹក្សា និង​មន្ត្រី ខិតខំ​រៀន​សូត្រ​មុខងារ​ជា​ជម្រើស

កំពង់ចាម ២៦ ឧសភា ២០១៦៖ លោក  យី វណ្ណៈ អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្តាំផ្ញើឲ្យក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីនៃរដ្ឋបាលស្រុក ខិតខំរៀនសូត្រមុខងារជាជម្រើស ដើម្បី…

លោក  យី វណ្ណៈ អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

 

កំពង់ចាម ២៦ ឧសភា ២០១៦៖ លោក  យី វណ្ណៈ អភិបាលរងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ផ្តាំផ្ញើឲ្យក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងមន្ត្រីនៃរដ្ឋបាលស្រុក ខិតខំរៀនសូត្រមុខងារជាជម្រើស ដើម្បីយកចំណេះដឹងទៅដឹកនាំការងារអភិវឌ្ឍស្រុក និងភូមិ ឃុំ  ឲ្យមានការរីកចម្រើន។ 

លោក  យី វណ្ណៈ មានប្រសាស៍ដូច្នេះ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦  ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលស្រុកស្ទឹងត្រង់ ដើម្បីពង្រឹងសមត្ថភាពដល់ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរដ្ឋបាល និងមេឃុំ ចៅសង្កាត់ នៃស្រុកស្ទឹងត្រង់ ចំនួន៣៥រូប ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្ទឹងត្រង់។

លោក  យី វណ្ណៈ ក៏បានស្នើឲ្យមានការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បី ពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីនៃរដ្ឋបាលស្រុកស្ទឹងត្រង់៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់