អភិវឌ្ឍសមត្ថភាពមុខងារជាជម្រើសដល់រដ្ឋបាលស្រុកកងមាស

កំពង់ចាម ២៥ ឧសភា ២០១៦៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំ “វគ្គបណ្តុះបណ្តាលស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងមុខងារជាជម្រើស ដោយក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ” ដល់ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរដ្ឋបាល និងមេឃុំ ចៅសង្កាត់…

កំពង់ចាម ២៥ ឧសភា ២០១៦៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំ “វគ្គបណ្តុះបណ្តាលស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ” ដល់ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរដ្ឋបាល និងមេឃុំ ចៅសង្កាត់ នៃស្រុកកងមាសចំនួនជាង៤០រូប ដែលប្រព្រឹត្តទៅនៅសាលាស្រុកកងមាស។

លោក ស្វាយ សាន ប៊ុណ្ណា ទីប្រឹក្សាហិរញ្ញវត្ថុខេត្តកំពង់ចាម និងជាគ្រូបង្គោល មានប្រសានស៍ថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរដ្ឋបាល និងមេឃុំ ចៅសង្កាត់នៃស្រុកកងមាសឲ្យបានយល់ដឹងអំពីនីតិវិធី និងកិច្ចដំណើរការនៃការជ្រើសរើសមុខងារជាជម្រើសដែលក្រុមប្រឹក្សាមានឆន្ទានុសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសមុខងារជាជម្រើស និងឲ្យបានយល់ដឹងអំពីផលប្រយោជន៍នៃការជ្រើសរើសមុខងារជាជម្រើស ដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ម៉ក់ លឹមអ៊ន់ ប្រធានក្រុមប្រឹក្សាស្រុកកងមាស មានប្រសាសន៍ថា មុខងារជាជម្រើសនេះមានសារៈសំខាន់ណាស់សម្រាប់ការផ្សារភ្ជាប់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិជាមួយប្រជាពលរដ្ឋ។ នេះគឺជាការបង្ខិតរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យនៅកៀកជិតនឹងប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ៕ NCDDS

លោក ម៉ក់ លឹមអ៊ន់ ប្រធានក្រុមប្រឹក្សាស្រុកកងមាស ខេត្តកំពង់ចាម

លោក ស្វាយ សាន ប៊ុណ្ណា ទីប្រឹក្សាហិរញ្ញវត្ថុខេត្តកំពង់ចាម និងជាគ្រូបង្គោល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់