ប្រជាពលរដ្ឋរស់នៅ​សង្កាត់​ព្រះពន្លា​ស្នើ​សុំ​ឱ្យ​ខេត្តជួយ​ធ្វើផ្លូវស្របមាត់​ស្ទឹងអោយ​ខ្ពស់​ការពារ​គ្រោះ​ទឹក​​ជំនន់

បន្ទាយមានជ័យ ១៦ ឧសភា ២០១៤៖ ក្រោយពីទឹកជំនន់កាលពីឆ្នាំមុនបានសម្លាប់មនុស្ស០៣នាក់ ក្នុងសង្កាត់ព្រះពន្លា ពេលនេះប្រជាពលរដ្ឋបានស្នើរសុំឱ្យអាជា្ញធរខេត្តជួយកសាងផ្លូវ…

បន្ទាយមានជ័យ ១៦ ឧសភា ២០១៤៖ ក្រោយពីទឹកជំនន់កាលពីឆ្នាំមុនបានសម្លាប់មនុស្ស០៣នាក់ ក្នុងសង្កាត់ព្រះពន្លា ពេលនេះប្រជាពលរដ្ឋបានស្នើសុំឱ្យអាជា្ញធរខេត្តជួយកសាងផ្លូវស្របមាត់ស្ទឹងឱ្យបានខ្ពស់ដើម្បីការពារទឹកជំនន់។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឬស្សី សង្កាត់ព្រះពន្លា  ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានលើកឡើងថាភូមិមួយនេះគឺប្រជាពល រដ្ឋនៅតាមបណ្តោយស្ទឹងនិងបានទទួលរងគ្រោះដោយទឹកជំនន់២ ឆ្នាំជាប់គ្នា ដែលកាលពីឆ្នាំ២០១៣កន្លងទៅគ្រោះទឹកជំនន់នេះបានសម្លាប់មនុស្ស អស់ចំនួន០៣នាក់មកហើយ ដោយមានការព្រួយបារម្ភនោះប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរ ខេត្តនិងមន្រ្តីជំនាញជួយកសាងផ្លូវឱ្យបានខ្ពស់ដើម្បីទប់ស្កាត់ គ្រោះទឹកជំនន់។

លោក ជាហួត ចៅសង្កាត់ព្រះពន្លាបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិឬស្សីនេះរងគ្រោះដោយទឹកជំនន់២ ឆ្នាំជាប់គ្នា និងបានសម្លាប់មនុស្ស០៣នាក់កាលពីឆ្នាំ២០១៣កន្លងទៅ។លោកបានបន្ត ថា ខាងសង្កាត់បានស្នើសុំថវិការកសាងផ្លូវការពារទឹកជំនន់ដែរ តែមិនទាន់ទទួលបាននៅឡើយទេ ក៏ប៉ុន្តែឆ្នាំ២០១៤នេះខាងសង្កាត់បានទទួលថវិការជួសជុលផ្លូវភូមិ ចកប្រវែង៦២០ម៉ែត្រ និងភូមិមួយមានប្រវែង៨០០ម៉ែត្រ ។

ដោយឡែកលោក ម៉ៅ សូរ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តបានឱ្យដឹងថា ចំពោះការអភិវឌ្ឍខេត្តគឺអភិវឌ្ឍតាមគម្រោងប្រសិនបើជាប្រជាពល រដ្ឋ ឃុំ សង្កាត់ធ្វើគម្រោងស្នើសុំហើយស្នើសុំទៅក្រសួងបាននិងធ្វើការ កសាងជូន ប៉ុន្តែភូមិឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មិនទាន់ទទួលបានគម្រោងទេ។នៅក្នុងឆ្នាំ២០១៤នេះគឺក្រសួងបាន ទម្លាក់ថវិការកសាងផ្លូវប្រវែង១៤គីឡូម៉ែត្រ ដែលត្រូវយកទៅកសាងផ្លូវតាមបន្ទាត់ព្រំដែនចាប់ពីឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទៅដល់ឃុំប្រាសាទត្បែងស្រុកថ្មពួក៕

ដកស្រង់ចេញពីគេហទំព័រកោះសន្តិភាពចេញផ្សាយ ថ្ងៃព្រហស្បត្ត៏ ទី១៥ ខែឧសភា ឆ្នាំ២០១៤
http://kohsantepheapdaily.com.kh/article/96015.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់