ប្រកាស​ចូលកាន់​ដំណែង​ក្រុម​ប្រឹក្សា​ខេត្ត អភិបាល អភិបាលរង​ខេត្ត​ប៉ៃលិន

ប៉ៃលិន ២ មិថុនា ២០១៤៖ នៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំធ្វើពិធីប្រកាសតែងតាំងចូលកាន់តំណែងក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរង ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ប៉ៃលិន ២ មិថុនា ២០១៤៖ នៅសាលាខេត្តប៉ៃលិន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ បានរៀបចំធ្វើពិធីប្រកាសតែងតាំងចូលកាន់តំណែង

ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ឯកឧត្ដម កើត សុធា អតីតអភិបាលរងខេត្តបានចូលកាន់ដំណែងជាអភិបាលខេត្ត ជំនួសឯកឧត្ដម អ៊ី ឈាន ដែលត្រូវទៅកាន់មុខតំណែងថ្មីជាប្រធាន

ក្រុមប្រឹក្សាខេត្តប៉ៃលិន។

 

ថ្លែងក្នុងឱកាសនោះឯកឧត្តម ស ខេង មានប្រសាសន៍ថា ប្រធានក្រុមប្រឹក្សា គណៈអភិបាល និងអភិបាលរងខេត្ត ដែលទើបចូលកាន់ដំណែងថ្មីត្រូវធ្វើ

យ៉ាងណាបន្តយកចិត្តទុកដាក់សហការ សាមគ្គីគ្នាបម្រើសេវាសាធារណៈជូនប្រជាជនឲ្យបានល្អប្រសើរ កសាងលិខិតបទដ្ឋាននានាក្នុងមូលដ្ឋាន

ដើម្បីអនុវត្តន៍ការងារឲ្យមានភាពរលូន។ ឯកឧត្តមបានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំអនុវត្តន៍ការការពារសន្តិសុខ សណ្តាប់ ធ្នាប់

សាធារណៈ បន្តថែរក្សាស្ថិរភាព សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តឲ្យមានភាព ល្អប្រសើរ បន្តទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ដែលកើតមាន

ឲ្យបានទាន់ពេលវេលា និងស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។ ក្រុមការងារចុះជួយថ្នាក់ខេត្ត ត្រូវខិតខំសម្របសម្រួលដោះស្រាយ

រាល់បញ្ហាប្រឈម ក៏ដូចជាសភាពការណ៍នានាដែល កើតមានឡើងនៅក្នុងមូលដ្ឋាននោះ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អាជ្ងាធរខេត្ត ត្រូវជួយផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋបើពុំមានការងារ ឬធុរៈអ្វីចាំ បាច់នោះទេ សូមកុំធ្វើ

ដំណើរឆ្លងកាត់ចូល ទៅក្នុងប្រទេសថៃ ព្រោះប្រទេសថៃសព្វថ្ងៃកំពុងកើតមានបញ្ហាអសន្តិសុខខ្លាំងណាស់៕

អត្ថបទដកស្រង់ចេញពីគេហទំព័រទីភ្នាក់ងារសារព័ត៌មានកម្ពុជា

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់