លោក​ នុត ពុធដារ៉ា ចែក​​វិញ្ញាបនបត្រ​​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃ​ស​

ភ្នំពេញ ២២ តុលា ២០១៤៖ ប័ណ្ណកាន់កាប់កម្មសិទ្ធិអចលនទ្រព្យគឺជាប័ណ្ណដែលបញ្ជាក់ពីភាព ស្របច្បាប់នៃការកាន់កាប់ដីធ្លី ដែលងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់បន្ទុកដើម្បីខ្ចីប្រាក់ ពីធនាគារជាដើម។

 

ភ្នំពេញ ២២ តុលា ២០១៤៖ ប័ណ្ណកាន់កាប់កម្មសិទ្ធិអចលនទ្រព្យគឺជាប័ណ្ណដែលបញ្ជាក់ពីភាពស្របច្បាប់នៃការកាន់កាប់ ដីធ្លី ដែលងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់បន្ទុកដើម្បីខ្ចីប្រាក់ពីធនាគារជាដើម។

កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ តំណាង ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមជាគណៈអធិបតី ក្នុងពិធីចែក វិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២.៦៤៨ក្បាលដី ដែលរស់នៅក្នុងភូមិចំនួន ៨ ក្នុងសង្កាត់ព្រៃស រួមមាន៖ ភូមិព្រៃធំ ភូមិព្រៃសកើត ភូមិប្រការ ភូមិអន្លង់គងថ្មី ភូមិអន្លង់គងចាស់ ភូមិគោកបន្ទាយ ភូមិពាម និងភូមិម្ភៃបួន។

ក្រោយពីលោក ប៊ិន ស៊ូឈី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានធ្វើការណែនាំអំពីនីតិ វិធីសម្រាប់ប័ណ្ណកម្មសិទ្ធិរួចមក លោក នុត ពុធដារ៉ា ក្នុងនាមឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្វើការ អបអរសារទរចំពោះការទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ហៅថាប្លង់រឹងរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃនេះ ដែលនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ អំពីតម្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងការកាន់កាប់ ប្រើប្រាស់ដីធ្លីរបស់ខ្លួនជាផ្លូវការ។

លោក អភិបាលខណ្ឌបានផ្តាំផ្ញើរ ដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាប័ណ្ណនេះឲ្យបានត្រឹមត្រូវ ចៀសវាងការធ្វេស ប្រហែសបណ្តាលឲ្យបាត់បង់ ឬខូចខាតដែលអាចនឹងបង្ករឲ្យមានផលលំបាក ក្នុងការគ្រប់គ្រងដីធ្លីរបស់បងប្អូន។
 
ដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់