ភ្នំពេញ៖ នៅថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ជាមួយឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
កិច្ចប្រជុំនេះមានគោលបំណងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:។
សមាសភាពអញ្ជើញចូលរួមមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក លោកស្រីពាក់ព័ន្ធចំនួន ១៩រូប៕