អភិបាល​ខណ្ឌ​ដូនពេញ អញ្ជើញ​ចូល​រួម​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នៅ​សង្កាត់ ផ្សារ​កណ្ដាល​ទី​១ (DAP)

ភ្នំពេញ ១២ ធ្នូ ២០១៤៖ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ ព្រម ទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញចូល រួមបើកការដ្ឋានដាក់ប្រព័ន្ធលូថ្មី នៅតាមផ្លូវលេខ១៣ កែង១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយមានការចូលរួមផងដែរពីប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់។

ភ្នំពេញ ១២ ធ្នូ ២០១៤៖ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ ព្រម ទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញចូល រួមបើកការដ្ឋានដាក់ប្រព័ន្ធលូថ្មី នៅតាមផ្លូវលេខ១៣ កែង១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយមានការចូលរួមផងដែរពីប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់។

ការដាក់ប្រព័ន្ធលូថ្មី ជំនួសលូចាស់នៅតំបន់ផ្សារកណ្ដាលរបស់អាជ្ញាធរខណ្ឌដូនពេញ នាព្រឹកថ្ងៃនេះ គឺដើម្បីកាត់បន្ថយការជន់លិចដែលជារឿងដដែលៗជាច្រើនឆ្នាំមកហើយ នៅពេលមានភ្លៀងធ្លាក់នារដូវវស្សា។

តំបន់ផ្សារកណ្ដាល ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ  ជាកន្លែងស្ដុកទឹកគ្រប់ទិសទី ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យតំបន់នេះ ស្ទើរក្លាយជាទឹកបឹងលិចចូលផ្ទះប្រជាពលរដ្ឋ និងមិនអាចធ្វើដំណើរឆ្លងកាត់បាន។

កង្វល់របស់ប្រជាពលរដ្ឋទាំងការរស់នៅ និងរកស៊ីនៅតំបន់ផ្សារកណ្ដាលនេះ តែងតែកើតមានឡើង ជាពិសេសរដូវវស្សា ប៉ុន្តែបញ្ហាចោទខាងលើត្រូវបានអាជ្ញាធរខណ្ឌដូនពេញ បានដោះស្រាយជាបណ្ដើរៗតាមរយៈការរៀបចំដាក់ប្រព័ន្ធលូថ្មីដែលមានមុខកាត់ធំ សម្រាប់ការហូនាំទឹកជន់ចាក់ទៅទន្លេ។

ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃនេះ ប្រព័ន្ធលូថ្មី ដែលមានមុខកាត់ធំជាច្រើនកង់ត្រូវបាន រៀបចំលើកំណាត់ផ្លូវទាំងពីរខ្សែ ដូច្នេះ កម្រិតនៃការជន់លិចពេលដែលមានភ្លៀងធ្លាក់ម្ដង អាចជួយកាត់បន្ថយយ៉ាងច្រើន។ នៅចំពោះមុខអាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់ ដែលបានចូលរួម អភិបាលខណ្ឌដូនពេញ បានទទួលស្គាល់ពីកង្វល់មួយនេះដែលតែងតែកើតមានឡើងធ្វើឱ្យ ប៉ះពាល់ដល់លំនៅឋាន ការរស់នៅនិងរកស៊ី ព្រមទាំងការធ្វើដំណើរនៅពេលដែលមាន ភ្លៀងធ្លាក់ច្រើននៅតំបន់ផ្សារកណ្ដាលនេះ។

 

យ៉ាងណាក៏ដោយ លោកអភិបាលខណ្ឌបានបង្ហាញពីវិធានការដោះស្រាយរបស់ អាជ្ញាធរជាបន្ដបន្ទាប់ តាមរយៈការចុះស្ដារប្រព័ន្ធលូនិងការរៀបចំប្រព័ន្ធលូថ្មីនៅតាមបណ្ដាផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ដ្រខណ្ឌដូនពេញ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល៖ http://www.dap-news.com/2011-06-14-02-39-55/100806-2014-12-12-02-08-29.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់