បើកឯកសារដេញថ្លៃជួសជុល និងពិគ្រោះថ្លៃជួសជុល លើគម្រោង០៤ នៅខេត្តតាកែវ

តាកែវ ២៤ កក្កដា ២០១៤៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាខេត្តតាកែវ មានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជួសជុល និងពិគ្រោះថ្លៃជួសជុល សរុប ០៤គម្រោង។

តាកែវ ២៤ កក្កដា ២០១៤៖ ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នៅសាលាខេត្តតាកែវ មានរៀបចំកិច្ចប្រជុំបើកឯកសារដេញថ្លៃជួសជុល និងពិគ្រោះថ្លៃជួសជុល សរុប ០៤គម្រោង។

កិច្ចប្រជុំប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក យស ណាស៊ី អភិបាលរងខេត្ត និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការលទ្ធកម្មខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការលទ្ធកម្មខេត្ត ដោយមានការចូលរួមពីសមាជិក សមាជិការគណៈកម្មាធិការលទ្ធកម្មខេត្ត អង្គភាពលទ្ធកម្មខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដេញថ្លៃ។

គម្រោងទាំង ០៤ រួមមាន៖

  1. បើកឯកសារដេញថ្លៃជួសជុលកម្រាលឆាក កម្រាលទស្សនិកជន មហោស្រពខេត្តប្រចាំឆ្នាំ ២០១៤
  2. ពិគ្រោះថ្លៃជួសជុលលាបថ្នាំជញ្ជាំងក្រៅជុំវិញជូនមន្ទីរបរិស្ថានខេត្ត ជួសជុលការូ និងលាបថ្នាំខាងក្នុងជាន់ផ្ទាល់ដី អគារពុទ្ធកវិទ្យាល័យ ជា ស៊ីម តាកែវ ជូនមន្ទីរធម្មការ និងសាសនាខេត្ត ប្រចាំឆ្នាំ ២០១៤
  3. ពិគ្រោះថ្លៃជួសជុលអគារសិក្សា ០១ខ្នង មាន ០៣បន្ទប់នៅសាលាបឋមសិក្សាពុទ្ធសាំ ជូនមន្ទីរអប់រំ យុវជន និង កីឡាខេត្ត
  4. ពិគ្រោះថ្លៃផ្គត់់ផ្គង់សម្ភារអំណោយទិវាកុមារអន្តរជាតិ និងឯកសណ្ឋានកុមារកាយរិទ្ធក្រៅមណ្ឌល និងក្នុងមណ្ឌល ប្រចាំឆ្នាំ២០១៤ ជូនមន្ទីសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់