៨​ខែ ច្រកចេញ ​ចូល​តែមួយ​ខណ្ឌ​សែន​សុខ ប្រមូល​បាន​ថវិកា​ជាង​៩០០​លាន​រៀល​ (CEN)

ភ្នំពេញ ១៩ មករា ២០១៥៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៤ ការិយាល័យច្រកចេញ ចូលតែមួយខណ្ឌសែនសុខ បម្រើសេវាជូនប្រជាពលរដ្ឋបានជាង១ម៉ឺនសេវា ស្នើនឹងថវិកាជាង ៩០០លានរៀល។

ភ្នំពេញ ១៩ មករា ២០១៥៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៤ ការិយាល័យច្រកចេញ ចូលតែមួយខណ្ឌសែនសុខ បម្រើសេវាជូនប្រជាពលរដ្ឋបានជាង១ម៉ឺនសេវា ស្នើនឹងថវិកាជាង៩០០លានរៀល។

 

នេះអាចចាត់ទុកថា ជាភាពជោគជ័យដ៏ធំធេងថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល បន្ទាប់ពីបានដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពនៅក្នុងអាណត្តិទី៥នេះ គឺការធ្វើកំណែទម្រង់សេវាសាធារណៈសំដៅបង្ខិតសេវាឲ្យជិតប្រជាពលរដ្ឋ និងបម្រើជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងងាយស្រួល។

 

ជាក់ស្ដែងការិយាល័យច្រកចេញ ចូលតែមួយនៅរាជធានីភ្នំពេញចំនួន៨ខណ្ឌ ត្រូវបានក្រសួងមហាផ្ទៃ សម្ពោធដាក់ឲ្យដំណើរការកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្រោមអធិបតីភាពឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

ក្នុងរយៈជាង ៨ ខែនៃការដាក់ឲ្យដំណើរនេះ គណៈអភិបាលខណ្ឌសែនសុខ រួមទាំងមន្ត្រីក្រោមឱវាទ បានខិតខំអនុវត្តន៍ការងារបម្រើសេវាជូនប្រជាពលរដ្ឋបានចំនួន១២.៧៨២សេវា និងប្រមូលចំណូលថវិកាបានចំនួន ៩២៧.៨៣៧.០០០ រៀល។ ថវិកាទាំងអស់ដែលប្រមូលបានពីការិយាល័យច្រកចេញ ចូលតែមួយក្នុងខណ្ឌសែនសុខ ត្រូវបង់ចូលសាលាខណ្ឌ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រសារព័ត៌មាន CEN

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់