ក្រសួងមហាផ្ទៃ ពិនិត្យ​ការ​រៀបចំ​យន្តការ​ផ្ដល់​សេវា​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២២ សីហា ២០១៦៖ ឯកឧត្ដម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានអំពីវឌ្ឍនភាពនៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ភ្នំពេញ ២២ សីហា ២០១៦៖ ឯកឧត្ដម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានអំពីវឌ្ឍនភាពនៃការផ្ដល់សេវា រដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

មានមតិក្នុងកិច្ចប្រជុំ ឯកឧត្ដម ចាន់ សុធា បានលើកឡើងពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹង និងពង្រីកការិយាល័យច្រកចេញចូលតែមួយនៅទូទាំងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ទៅតាមលទ្ធភាព និងតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។

 

ឯកឧត្ដមចាន់ សុធា ក៏បានជម្រាបដល់តំណាងរាជធានី ខេត្តឱ្យត្រៀមរៀបចំយន្តការគាំទ្រដល់ការអនុវត្តច្រកចេញចូលតែមួយជាផ្លូវការនៅថ្នាក់នៅរាជធានី ខេត្ត ព្រោះថារាជរដ្ឋាភិបាល បាននិងកំពុងរៀបចំពង្រាងអនុក្រឹត្យបង្កើតយន្តការមជ្ឈមណ្ឌលច្រកចេញចូលតែមួយនៅថ្នាក់រាជធានី ខេត្តផងដែរ។

 

គួរបញ្ជាក់ថា កិច្ចប្រជុំដែលមានការចូលរួមពីនាយករដ្ឋបាល និងនាយកទីចាត់ការហិរញ្ញវត្ថុទាំង២៥រាជធានី ខេត្ត រៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារ និងពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖
១- វឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាលនៅសាលារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ផ្អែកតាមស្មារតីនៃប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការរៀបចំយន្តការច្រកចេញចូលតែមួយ ក្រៅពីក្រុង ស្រុក ខណ្ឌដែលមានការិយាល័យច្រកចេញចូលតែមួយ
២- ការត្រៀមការរៀបចំយន្តការច្រកចេញចូលតែមួយជាផ្លូវការនៅថ្នាក់រាជធានី ខេត្ត
៣- ការបង់ប្រាក់រង្វាន់លើកទឹកចិត្តដែលបានពីការផ្ទល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់