អាជ្ញាធរ ក្រុង ខណ្ឌ ចំនួន៨ ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ចុះ​កម្ម​សិក្សា​នៅ​ការិយាល័យ​ច្រកចេញ-ចូល តែមួយ​​ក្រុង​ប៉ោយប៉ែត

បន្ទាយមានជ័យ ២០ មីនា ២០១៤៖  ក្រោយពីអនុវត្តន៍ តួនាទី ភារកិច្ច ក៏ដូចជាការប្រមូលពន្ធជូនរដ្ឋបានប្រកបដោយភាពជោគជ័យ លើវិស័យបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ២០ មីនា ២០១៤៖  ក្រោយពីអនុវត្តន៍ តួនាទី ភារកិច្ច ក៏ដូចជាការប្រមូលពន្ធជូនរដ្ឋបានប្រកបដោយភាពជោគជ័យ លើវិស័យបម្រើ

សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានការគាំទ្រពីប្រជាពលរដ្ឋ

រីករាយមកទទួលសេវាដូចជាធ្វើប្លង់ដី ធ្វើស្លាកលេខម៉ូតូ បញ្ជាក់លិខិត ស្នាមផ្សេងៗជាដើម។

 

ជាក់ស្ដែងនៅថ្ងៃទី១៩ដល់២១ ខែមីនា ឆ្នាំ២០១៤នេះ ក្រសួងមហាផ្ទៃ បានយកការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ

ក្រុងប៉ោយប៉ែត ធ្វើជាការិយាល័យគំរូទូទាំង ប្រទេស និងបានចាត់បញ្ជូនមន្ត្រីតាមបណ្តាការិយាល័យច្រកចេញចូលតែមួយចំនួន២៤នាក់ មកពី

ស្រុកក្រុងចំនួន៤ ខណ្ឌចំនួន៨ ក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌទួលគោក

ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌ ឫស្សីកែវ  ក្រុងសិរីសោភ័ណ ក្រុងកំពង់ចាម ក្រុងព្រៃវែង និងក្រុងស្វាយរៀង។

 

ជុំវិញករណីនេះ លោក ញឹម ផឿង ប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤នេះថា

ការអញ្ជើញចុះកម្មសិក្សារបស់ លោក លោកស្រី មន្ត្រីរាជការ ខាងលើគឺជាការសិក្សាស្វែងយល់ពីបទពិសោធន៍ជោគជ័យ នៃការផ្តល់សេវា

សាធារណៈ និងការអនុវត្តន៍ការងារជាក់ស្តែង នៅការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានសិក្សាទ្រឹស្តីរួច។

 

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកសុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និង លោក លោកស្រី ដើម្បីចូលរួមធ្វើបទបង្ហាញពី បទពិសោធន៍

ការងារ និងចំណុចប្រឈមកន្លងមក នៅក្រុងប៉ោយប៉ែត រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ៕

ដកស្រង់ចេញពីគេហទំព័រដើមអម្ពិល 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់