អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ផ្សព្វផ្សាយ​លិខិត​បទដ្ឋាន​គតិយុត្តិ ទៅ​ដល់​មន្ត្រី​រាជការ​ក្រោម​ឱវាទ

ឧត្តរមានជ័យ ៥ សីហា ២០១៤៖ អភិបាលខេត្តឧត្តរមានជ័យឯកឧត្ដម ស ថាវី និងឯកឧត្ដម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស ការផ្ដល់សេវារដ្ឋបាលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់មន្ត្រីរាជការក្រោមឱវាទរបស់ខេត្តជាច្រើនរូប។

ឧត្តរមានជ័យ ៥ សីហា ២០១៤៖ អភិបាលខេត្តឧត្តរមានជ័យឯកឧត្ដម ស ថាវី និងឯកឧត្ដម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៥

ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធការគ្រប់គ្រងធនធានមនុស្ស ការផ្ដល់សេវារដ្ឋបាលនៅ

រដ្ឋបាលថ្នាក់ក្រោមជាតិ ទៅដល់មន្ត្រីរាជការក្រោមឱវាទរបស់ខេត្តជាច្រើនរូប។

 

ឯកឧត្ដម ស ថាវី បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាដោយផ្ដោតសំខាន់លើអនុក្រឹត្យ ស្ដីពីការធ្វើប្រតិកម្មអំណាចដល់រដ្ឋបាលថ្នាក់ក្រោម

ជាតិក្នុងការតែងតាំង និងការបញ្ចប់ភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដមបានបន្តថា លិខិតបទដ្ឋានគតិយុត្តិទាំងនេះ បានធ្វើការផ្សព្វផ្សាយទៅដល់មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធទាំងអស់បានជ្រាបច្បាស់

ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់បំពេញការងារឲ្យល្អប្រសើរ។

 

ឯកឧត្ដមបន្ថែមថា លិខិតបទដ្ឋានទាំងនោះ រួមមាន៖ ១.សេចក្ដីណែនាំស្ដីពីនីតិវិធីនៃការតែងតាំង ការផ្លាស់ប្ដូរ និងការបញ្ចប់ភារកិច្ចមន្ត្រី

រាជការស៊ីវិលដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ ២.ការរៀបចំលក្ខខណ្ឌការងារសម្រាប់មន្ត្រី បុគ្គលិករដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ

៣. អនុក្រឹត្យស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៤.ប្រកាស អន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច

និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

ឯកឧត្ដមបន្ថែមថា ដើម្បីធានាការអនុវត្តលិខិតបទដ្ឋានទាំងនេះបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពខ្ពស់ លោក លោកស្រីជាមន្ត្រីរាជការ

ត្រូវស្វែងយល់ឲ្យបានច្បាស់លាស់ ជៀសវាងការយល់ខុស ឬការបកស្រាយផ្សេងខុសពីខ្លឹមសារដើម ដែលជាហេតុនាំឲ្យមានកំហុសនៅពេល

អនុវត្តជាក់ស្ដែង៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអំពិល

អាសយដ្ឋាន៖ http://www.dap-news.com/2011-06-14-02-39-55/92117-2014-08-05-07-37-30.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់