រដ្ឋមន្ត្រី ជំរុញឱ្យអាជ្ញាធរ រាជធានី ត្រូវយកចិត្ដទុដាក់ ចំពោះ មន្រ្ដីក្រោមឱវាទ ពាក់ព័ន្ធ ការឡើងឋានៈ

ភ្នំពេញ ១៨ ធ្នូ ២០១៤៖ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី មុខងារសាធារណៈ បានស្នើ ដល់អាជ្ញាធរ រាជធានី និងប្រធានក្រុមប្រឹក្សា ត្រូវយកចិត្ត ទុកដាក់ ចំពោះ មន្ត្រីរាជការ ក្រោមឱវាទ របស់ខ្លួន ដោយត្រូវដំឡើង តួនាទី និងភារកិច្ច តាមការវាយ តម្លៃឱ្យ បានត្រឹមត្រូវ ពីព្រោះ កន្លងមក មានមន្ត្រីមួយ ចំនួនបំពេញ ការងារ ជិតចូលនិវត្តន៍ ទៅហើយ មិនបានឡើង តួនាទីអ្វីសោះ ។

ភ្នំពេញ ១៨ ធ្នូ ២០១៤៖ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី មុខងារសាធារណៈ បានស្នើ ដល់អាជ្ញាធរ រាជធានី និងប្រធានក្រុមប្រឹក្សា ត្រូវយកចិត្ត ទុកដាក់ ចំពោះ មន្ត្រីរាជការ ក្រោមឱវាទ របស់ខ្លួន ដោយត្រូវដំឡើង តួនាទី និងភារកិច្ច តាមការវាយ តម្លៃឱ្យ បានត្រឹមត្រូវ ពីព្រោះ កន្លងមក មានមន្ត្រីមួយ ចំនួនបំពេញ ការងារ ជិតចូលនិវត្តន៍ ទៅហើយ មិនបានឡើង តួនាទីអ្វីសោះ ។

ឯកឧត្តម ពេជ្រ ប៊ុនធិន មានប្រសាសន៍ក្នុងពិធីចូលកាន់មុខតំ ណែងរបស់លោក ម៉ៅ គឹមថេង ជាប្រធានមន្ទីរមុខងារសាធារណៈរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ នៅសាលារាជធានីភ្នំពេញ ថា លើការងាររដ្ឋបាលនានាទាក់ទងការបំពេញតួនាទីរបស់មន្ត្រីរាជការតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់រាជធានី ខេត្ត ដូចជាការងារ គ្រប់គ្រងលិខិតស្នាមជាដើម វាជាតួនាទី ភារកិច្ចរបស់មន្ត្រីក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានថ្លែងថា រាជធានីភ្នំពេញដែលជារដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំបំពេញតួនា ទី ក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបង្កឱ្យមានបរិស្ថានល្អជាទូទៅជូនសង្គមជាតិ ហើយនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការចូលរួមសម្រួលដល់ការរស់នៅ ប្រកបរបររកស៊ីចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋប្រកបដោយសុខដុមរមនា ពិសេសបានបង្កើនជំនឿទុកចិត្តជូនអ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឱ្យចូលមកទស្សនារាជធានីភ្នំពេញកាន់តែច្រើនឡើង ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយត្រូវបញ្ចេញឱ្យអស់នូវបញ្ញាស្មារតី សមត្ថភាព លទ្ធភាព និងទេព កោសល្យ ពិសេសត្រូវចេះស្វែងយល់ឱ្យបានស៊ីជម្រៅនូវរាល់លិខិតបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយមុខជំនាញរបស់ខ្លួនដើម្បីធានាដល់ការគ្រប់គ្រងក្របខ័ណ្ឌការងារប្រកបដោយប្រសិទ្ធភាព និងគ្មានភាពខុសឆ្គង ។ ជាមួយគ្នានោះក្នុងនាមប្រធានមន្ទីរថ្មីត្រូវផ្តល់កិច្ច សហការល្អជាមួយបណ្ដាក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញអង្គភាពនានា និងអង្គការសង្គមស៊ីវិលទាំងអស់ ពិសេសត្រូវចូលរួមអនុវត្តន៍ការងារ ប្រកបដោយឈរលើស្មារតីសាមគ្គី ភាព មិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរឡើង៕

ដោយ សួស សំរិត AKP (18-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់