អភិបាលខេត្ត ​ឧ​ត្ត​រ​មាន​ជ​យ័ ​ចុះ​ពិនិត្យ ​ដោះស្រាយ​ ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ ចំនួន​១០២​ គ្រួសារ ​​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ

ឧត្តរមានជ័យ ១៥ ធ្នូ ២០១៤៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះលោកសថាវីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ រួមជាមួយ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យ ដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន១០២ គ្រួសារ ស្ថិតក្នុងភូមិកន្ទុយជួន ឃុំបេង ស្រុកបន្ទាយអំពិល ដែលមានការប៉ះពាល់ ជាមួយនឹងដីសហគមន៍ និងដីរបស់ទាហាន។

ឧត្តរមានជ័យ ១៥ ធ្នូ ២០១៤៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះលោកសថាវីអភិបាលនៃគណៈអភិបាលខេត្តឧ ត្តរមានជ័យរួមជាមួយមន្ត្រីរាជការមន្ទីរជុំវិញខេត្តបានអញ្ជើញ ចុះពិនិត្យដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋចំនួន១០២គ្រួសារស្ថិត ក្នុងភូមិកន្ទុយជួន ឃុំបេង ស្រុកបន្ទាយអំពិល ដែលមានការប៉ះពាល់ជាមួយនឹងដីសហគមន៍និងដីរបស់ទាហាន។

ក្រោយការចុះពិនិត្យជាក់ស្តែងឃើញថាដីដែលមានបញ្ហានេះគឺបងប្អូនបានអាស្រ័យផលជាច្រើនឆ្នាំមកហើយ ដោយធ្វើការកាប់គាស់បានយ៉ាងស្អាតល្អ ហើយពេលនេះកំពុងតែប្រមូលផលទៀត ដោយឃើញបញ្ហាជាក់ស្តែងបែបនេះលោកអភិបាលខេត្តបានធ្វើការពិភាក្សាជាមួយនិងសហគមន៍ព្រមទាំងទាហាន ក៏សំរេចប្រគល់ដីនេះជូនប្រជាពលរដ្ឋទៅតាមសំណូមពរ។

ប្រជាពលរដ្ឋទាំង១០២គ្រួសារក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្តដែលបានយកចិត្តទុកដាក់ជួយ ដោះស្រាយជូនពួកគាត់ដោយភាពយុត្តិធម៌។

 

នៅក្នុងឱកាសនោះលោកសថាវីក៏បានពាំនៅការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនដែលជានិច្ចកាលសម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនជាពលរដ្ឋយើង ហើយលោកអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើនិងដាស់តឿនកុំអោយបងប្អូនប្រជាពលរដ្ឋយើងធ្វើការការរុករានព្រៃតទៅទៀត ហើយត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗដើម្បីដោះស្រាយជីវភាពក្រុមគ្រួសារ៕

 

ដោយ: ចាន់ ធី  កម្ពុជាថ្មី ថ្ងៃ ច័ន្ទ ទី15 ធ្នូ ឆ្នាំ2014

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់