ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីចែកប័ណ្ណសមាជិកបេឡាជាតិ របបសន្តិសុខសង្គម ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តន៍របបសន្តិសុខសង្គមជូនមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីគ្រប់តំណាងមន្ត្រីរាជការស៊ីវិល អង្គភាពចំណុះទីស្តីការក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិសរុបចំនួនប្រមាណ ៣៦០នាក់៕