ការ​ផ្ដល់​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​របាយការណ៍​ពាក់​កណ្ដាល​អាណត្តិ​នៃ​កម្មវិធី​ជាតិ

ភ្នំពេញ ១ កញ្ញា ២០១៦៖ ដើម្បីឱ្យរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩) បានគ្រប់ជ្រុងជ្រោយ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលមួយចំនួនជាមួយក្រសួងស្ថាប័នអនុវត្តផអ៣ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

ភ្នំពេញ ១ កញ្ញា ២០១៦៖ ដើម្បីឱ្យរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩) បានគ្រប់ជ្រុងជ្រោយ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលមួយចំនួនជាមួយក្រសួងស្ថាប័ន អនុវត្តផអ៣ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

 

ឯកឧត្ដមង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា របាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិត្រូវបានរៀបចំឡើងដោយក្រុមការងារអន្តរជាតិឯករាជក្នុងគោលបំណងពិនិត្យមើលលើការរីកចម្រើន រយៈពេល៥ឆ្នាំនៃការអនុវត្តកន្លងមក ក៏ដូចជាកំណត់នូវបញ្ហាដែលនៅសេសសល់ដើម្បីឈានដល់ការរៀបចំឯកសារគោលនយោបាយ ផែនការបន្ទាប់ឈានទៅសម្រេចគោលដៅចុងក្រោយនៃកម្មវិធីជាតិទាំងមូល។

 

ឯកឧត្ដមង៉ាន់ ចំរើន បានចាត់ទុករបាយការណ៍នេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការរៀបចំផែនការអនុវត្តដំណាក់កាលទី៣ និងឯកសារបំពេញបន្ថែមរបស់កម្មវិធីជាតិ។

 

ដើម្បីទួលបានព័ត៌មានបន្ថែមក្នុងការរៀបចំរបាយការណ៍កិច្ចប្រជុំបានពិភាក្សាលើចំណុចអាទិភាពមួយចំនួនដើម្បីធ្វើការពិចារណាកែសម្រួលរួមមាន៖១. ចក្ខុវិស័យ និងសារៈសំខាន់នៃកំណែទម្រង់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២. សារៈសំខាន់នៃអាណត្តិទូទៅនិងមូលនិធិឆន្ទានុសិទ្ធិ ៣. ការផ្ទេរមុខងារ ឫការផ្ទេរមុខងារអំណាចគ្រប់គ្រង ៤. ការវិវត្តន៍នៃយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាព ៥. ការពិនិត្យ និងកែសម្រួលស្ថាប័នគ្រប់គ្រងកំណែទម្រង់ ៦. សូចនាករសំខាន់ៗលើការអនុវត្តកំណែទម្រង់៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់