ប្រកាស​ផ្ទេរភារកិច្ច និងតែងតាំង​មុខតំណែង ស្នងការរងម្នាក់ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ២៦ មិថុនា ២០១៤៖ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ បានធ្វើពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ស្នងការរងនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដែលធ្វើឡើង…

ដោយ៖ ដើមអម្ពិល-ID-007 Wednesday, 25 June 2014 19:50

http://www.dap-news.com/2011-06-14-02-39-55/89301-2014-06-25-12-50-54.html

បន្ទាយមានជ័យ ២៦ មិថុនា ២០១៤៖ ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ បានធ្វើពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង ស្នងការរងនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដែលធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក គោ ស៊ុំសារឿត អភិបាល ខេត្តបន្ទាយមានជ័យ ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួម ពីសំណាក់ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ ជំនាញចំណុះ ស្នងការដ្ឋាន លោកមេបញ្ជា ជាការវរ: លោកអធិការ និងមន្ទីរនានាជុំវិញខេត្តជាច្រើន នាក់ផ្សេងទៀត ។

ក្នុងកម្មវិធីផ្ទេរ ភារកិច្ច ខាងលើនេះ លោកវរសេនីយ៍ឯក ឱ លន់ ស្នងការរងសន្តិសុខ ត្រូវបានតែងតាំង ទៅជាស្នងការរង អន្តោប្រវេសន៍ នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ។

ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានឡើងអាន របាយការណ៍ ស្តីអំពីការងារ ដែលមន្រ្តី នគរបាលទាំងអស់ របស់ខេត្ត សម្រេចបាន នាពេលកន្លងទៅ និងលើកទិសដៅ នាពេលខាងមុខដើម្បី បង្កើនសន្តិសុខ ជូនប្រជាពលរដ្ឋ មូលដ្ឋាន។

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើ ឲ្យមន្រ្តី នគរបាល ដែលទើបទទួល បានការតែងតាំង ត្រូវខិតខំ បំពេញភារកិច្ច ដើម្បីចូលរួម រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទាំងអស់។

នាយឧត្តមសេនីយ៍បាន ជំរុញឲ្យមន្រ្តី នគរបាលទាំងអស់ ត្រូវបន្តធ្វើការ និងសាមគ្គី ជាផ្ទៃក្នុង ជៀសវាងការអត់ចិត្តគ្នា នាំឲ្យការងារ មិនសូវមានការរីកចម្រើនទៅមុខ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់