គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ សុវត្ថិភាព​សាធារណៈ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ

ភ្នំពេញ ៨ មេសា ២០១៥៖ នៅសល់តែប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមក ដល់នោះ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅនិងជា ប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានកោះប្រជុំ និងដាក់ផែនការជាមួយមន្រ្តីរបស់ពាក់ព័ន្ធ ដើម្បីរៀបចំរឹតបន្តឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលមកលេង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមទីវត្តអារាមនានាក្នុងខណ្ឌ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា ខណ្ឌច្បារអំពៅមានផ្លូវជាតិលេខ១ និងផ្លូវលេខ៣៦៩ ដែលជាច្រកចេញពីរាជធានីយ៉ាងសំខាន់ នៅពេលបងប្អូនប្រជាជនគាត់ធ្វើដំណើរឆ្លងកាត់ទៅស្រុកកំណើត និងមកលេងភូមិឋាន។ ដូចនេះ ក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវតែចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់តាមដងផ្លូវបង្កលក្ខណ:ងាយស្រួលជូនដល់ប្រជាជនពេលមកលេងកំសាន្តក្នុងវត្តអារាមនានា។

ឆ្លៀតក្នុងឱកាសខាងលើនេះផងដែរ លោកអភិបាលខណ្ឌ បានមានប្រសាសន៍រំលឹក ដល់មន្រ្តីក្រោមឱវាទឲ្យយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់តាមមូលដ្ឋានឲ្យបានល្អ ជាពិសេសគឺតំបន់ដែលពាក់ព័ន្ធទីតាំងរមណីយដ្ឋានទេសចរណ៍ និងត្រូវជួយសម្រួលចរាចរដល់អ្នកដំណើរ តាមយានយន្តគ្រប់ប្រភេទ កុំឲ្យមានការកកស្ទះចរាចរ។ ជាពិសេសកម្លាំងដែលយាម តាមគោលដៅ ដែលបានកំណត់។

លោកអភិបាល ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យបានច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់សាលារាជធានីភ្នំពេញក្នុងការតុបតែងអង្គភាព ស្ថាប័ន ដើម្បីទទួលទេវតាឆ្នាំថ្មីដែលនឹងយាងមកដល់នៅវេលាម៉ោង២និង០១នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥នេះ។

សូមបញ្ជាក់ថា គណ:បញ្ជាការឯកភាពខណ្ឌច្បារអំពៅ ត្រៀមកម្លាំងរួចជាស្រេច ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងបានស្នើដល់គ្រប់សង្កាត់ ទាំងអស់ ត្រូវដាក់វេនប្រចាំការតាមសង្កាត់ ដើម្បីអន្តរាគមន៍នូវហេតុការណ៍ផ្សេងៗ ដែលកើតឡើងជាយថាហេតុ និងបានឲ្យចៅសង្កាត់ ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់មុនចេញពីលំឋាន បង្ការគ្រោះអគ្គិភ័យផងដែរ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់