ផ្លូវ​យុទ្ធសាស្ត្រ​ជាយ​ក្រុង​មួយ​ខ្សែ​ទៀត ត្រូវ​បាន​សាលា​រាជធានី ស្ថាបនា​ជា​ផ្លូវ​បេតុង​ឆ្អឹង​ដែក​

ភ្នំពេញ ២៨ កក្កដា ២០១៤៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ សាលា រាជធានីភ្នំពេញ បានរៀបចំពិធីបើកការដ្ឋានជួសជុលកែលំអ ពង្រីកផ្លូវយុទ្ធសាស្ត្រនៅជាយក្រុង មួយខ្សែទៀត ទៅតាមគោលការណ៍ពង្រីកហេដ្ឋារចនាសម្ពន្ធខ្សែក្រវាត់ក្រុង ដើម្បីបញ្ចៀស ចរាចរនៅកណ្ដាលក្រុង។

ភ្នំពេញ ២៨ កក្កដា ២០១៤៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ សាលារាជធានីភ្នំពេញ បានរៀបចំពិធីបើកការដ្ឋានជួសជុលកែលំអ

ពង្រីកផ្លូវយុទ្ធសាស្ត្រនៅជាយក្រុងមួយខ្សែទៀត ទៅតាមគោលការណ៍ពង្រីកហេដ្ឋារចនាសម្ពន្ធខ្សែក្រវាត់ក្រុង ដើម្បីបញ្ចៀសចរាចរ

នៅកណ្ដាលក្រុង។

 

ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

ដោយមានការចូលរួមពីមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនទៀត។

 

តាមរបាយការណ៍របស់ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាផ្លូវដែលត្រូវស្ថាបនានា

ពេលនេះ គឺជាផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស និងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រវែងសរុប១១ គីឡូម៉ែត្រ តភ្ជាប់ពី

ផ្លូវបំបែកចម្ការដូងរហូតដល់ផ្លូវជាតិលេខ៣ត្រង់ចំណុចមុខវត្តស្លែង។ ផ្លូវនេះត្រូវស្ថាបនាជួសជុលនៅជំហានទីមួយមានប្រវែង ៥គីឡូម៉ែត្រ

មានទទឹង១១ម៉ែត្រ ចាប់ពីផ្លូវបំបែកទៅចម្ការដូង ដល់មុខវត្តអង្គមេត្រី។

 

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ផ្លូវព្រៃសនេះធ្លាប់បានបើកការដ្ឋានស្ថាបនាម្តងរួចមក ហើយ កាលពីឆ្នាំ២០០៥ ជាប្រភេទផ្លូវកៅស៊ូ

DBST។ ដោយសារផ្លូវនេះមានការខូចខាតច្រើន ទើបសាលារាជធានីភ្នំពេញ សម្រេចធ្វើការស្ថាបនាឡើងវិញ ដោយប្តូរពីផ្លូវកៅស៊ូមកជាផ្លូវ

បេតុងឆ្អឹងដែកវិញ ទើបអាចធានាគុណភាពបានល្អ។

 

មានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា នេះជាផ្លូវយុទ្ធសាស្ត្រ

នៅជាយក្រុងមួយខ្សែទៀត ដែលស្ថាបនាឡើងប្រកបដោយគុណភាព បន្ទាប់ពីផ្លូវលេខ៣៧១ ផ្លូវជើងឯក ផ្លូវចោមចៅ និងផ្លូវកប់ស្រូវ

ហើយបានជួយកាត់បន្ថយការកកស្ទះចរាចរនៅកណ្តាលក្រុងបានយ៉ាងច្រើន។ ក្រោមការគិតគូរ និងផ្តល់លទ្ធភាពរបស់សម្តេច

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យ សាលារាជធានីភ្នំពេញជំរុញការកសាងហេដ្ឋារចនាសម្ពន្ធ័ទាំងផ្លូវ និងប្រពន្ធ័លូក្នុងក្រុងឲ្យបាន

កាន់តែប្រសើរ។ 

 

ទន្ទឹមនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ជួយតាមដានពិនិត្យមើល សកម្មភាពស្ថាបនា

ផ្លូវរបស់ក្រុមហ៊ុនជាមួយសាលារាជធានីភ្នំពេញ ព្រោះបើពឹងផ្អែកតែមន្ត្រីជំនាញ គឺមើលមិនអស់ទេ។ សាលារាជធានីភ្នំពេញ តែងបាន

យកចិត្តទុកដាក់ទៅលើការស្ថាបនាផ្លូវ និងលូ ដើម្បីកាត់បន្ថយការលិចលង់ ដោយសារជំនន់ទឹកភ្លៀង តែនៅមិនទាន់បានគ្រប់គ្រាន់នៅឡើយ

ដោយសារភ្លៀងធ្លាក់យ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ធ្វើឲ្យភូមិសាស្ត្រ មួយចំនួនត្រូវជន់លិចដោយសារទឹកហូរមិនទាន់ តែសាលា

រាជធានីភ្នំពេញ ពិតជាមិន រាថយក្នុងកិច្ចការងារនេះទេ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រសាលារាជធានីភ្នំពេញ

http://www.phnompenh.gov.kh/kh/news—4752.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់