សម្ពោធ​អគារ​ប្រជុំ​​មួយ​​ខ្នង​ដែល​ជា​អំណោយ​​របស់​អង្គការ​​សុខភាព​​គ្រួសារ​​អន្តរជាតិ

ប៉ៃលិន ៤ សីហា ២០១៤៖ អគារសម្រាប់ប្រជុំមួយខ្នងតម្លៃជាង៥ពាន់ដុល្លារ ជាអំណោយ របស់មូលនិធិសកលជុំទី៩ តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ FHI360 នៃកម្ពុជា ត្រូវបាន សម្ពោធប្រគល់ជូនមណ្ឌលសុខភាពភ្នំព្រាល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងបរិវេណមណ្ឌលសុខភាពភ្នំព្រាលស្ថិតក្នុងភូមិ ឃុំស្ទឹងត្រង់…

ប៉ៃលិន ៤ សីហា ២០១៤៖ អគារសម្រាប់ប្រជុំមួយខ្នងតម្លៃជាង៥ពាន់ដុល្លារ ជាអំណោយរបស់មូលនិធិសកលជុំទី៩ តាមរយៈអង្គការសុខភាព

គ្រួសារអន្តរជាតិ FHI360 នៃកម្ពុជា ត្រូវបានសម្ពោធប្រគល់ជូនមណ្ឌលសុខភាពភ្នំព្រាល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣១

ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងបរិវេណមណ្ឌលសុខភាពភ្នំព្រាលស្ថិតក្នុងភូមិ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

 

លោក សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឲ្យដឹងថា អាគារថ្មីមួយខ្នងធ្វើពីបេតុងប្រកសីប្រូតម្លៃជាង៥ពាន់ដុល្លារនោះ

ជាអំណោយរបស់មូលនិធិសកលជុំទី៩ ដែលផ្តល់តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ FHI 360 នៃកម្ពុជា។

 

អគារប្រជុំថ្មីមួយខ្នងនេះ មានបណ្ដោយ៨ម៉ែត្រទទឹង៤ម៉ែត្រ ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ហើយរួចជាស្ថាពរនៅ

ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៤។ មណ្ឌលសុខភាពភ្នំព្រាល មានបុគ្គលិកក្រុមគ្រូពេទ្យចំនួន១២នាក់ (ក្នុងនោះមានពេទ្យឆ្មបចំនួន៤នាក់) និងមាន

អ្នកស្ម័គ្រចិត្ត និងសហគមន៍ចំនួន៦៧នាក់ ដែលកំពុងបំពេញការងារបម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋប្រមាណ៨៨១៣នាក់ រស់នៅ

ក្នុងឃុំស្ទឹងត្រង់នេះ។

   

លោកស្រី ជេមី តុងសីន (JAMIE TONGSIN ) នាយិកាអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា

អង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) នៃកម្ពុជា គឺធ្វើការងារផ្ដោតសំខាន់ទៅលើបញ្ហាលុបបំបាត់ជំងឺគ្រុញចាញ់ នៅកម្ពុជា ដោយ

មើលឃើញពីបញ្ហាប្រឈមរបស់មណ្ឌលសុខភាពភ្នំព្រាល មានការខ្វះអគារសម្រាប់ប្រជុំ ទើបអង្គការបានផ្តល់អាគារមួយខ្នង់នេះ ដោយបានជំនួយ

ថវិកាពីមូលនិធិសកលជុំទី៩ ដែលផ្ដល់តាមរយៈអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI360) នៃកម្ពុជា។

   

ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360)

ប្រចាំនៅកម្ពុជា ដែលបានផ្តល់អាគារប្រជុំមួយខ្នង់នេះ ដល់មណ្ឌលសុខភាពភ្នំព្រាល សម្រាប់ធ្វើការប្រជុំ។ កន្លងមកមណ្ឌលសុខភាព

ភ្នំព្រាល មានការខ្វះខាតបន្ទប់ប្រជុំបុគ្គលិក និងអ្នកស្ម័គ្រចិត្ត ដើម្បីធ្វើផែនការបម្រើសេវាសុខភាពជួនប្រជាពលរដ្ឋនិងចាត់វិធានការ

ទប់ស្កាត់ជំងឺផ្សេងៗនៅមូលដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រោយពីសម្ពោធប្រគល់ទទួលបានអាគាប្រជុំនេះ បុគ្គលិកក្រុមគ្រូពេទ្យ

អ្នកស្ម័គ្រចិត្ត ព្រមទាំងប្រជាពលរដ្ឋដែលបានមកសម្រាកព្យាបាលជំងឺនៅក្នុងមណ្ឌលសុខភាពភ្នំព្រាលនេះ ត្រូវចេះនិងជួយថែរក្សាសមិទ្ធផល

គ្រប់យ៉ាង ដែលបានមកហើយ ដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែងជាប្រយោជន៍សាធារណៈ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រខេត្តប៉ៃលិន៖ http://www.pailin.cambodia.gov.kh/422-fhi360

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់