អភិបាលខណ្ឌ​ដង្កោ​ដឹកនាំ​កម្លាំង​ចុះ​បំពេញបែបបទ​ធ្វើ​សៀវភៅ​គ្រួសារ និង​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​កំពឹស

ភ្នំពេញ ១៦ មិថុនា ២០១៥៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ និងយុវជនខណ្ឌ ចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីបំពេញបែបបទធ្វើសៀវភៅគ្រួសារ និងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោបានឲ្យដឹងថា ការធ្វើការចុះបំពេញបែបបទធ្វើសៀវភៅគ្រួសារ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋក្នុងពេលនេះ គឺធ្វើឡើងស្របពេលដែលសាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន នគរបាលខណ្ឌ និងប៉ុស្តិ៍ឲ្យចុះបំពេញឯកសារ និងចែកអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីឲ្យផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងចំណេញពេលវេលា។

លោកអភិបាលខណ្ឌ ក៏បានណែនាំឲ្យសង្កាត់ និងប៉ុស្តិ៍ ទាំងអស់ក្នុងខណ្ឌបន្តធ្វើការងារនេះឲ្យបានជាប់ជានិច្ចនិងជំរុញការងារបំពេញឯកសារ ធ្វើសៀវភៅគ្រួសារឲ្យបានលឿនក៏ដូចជាការចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យដល់ខ្នងផ្ទះរបស់ពួកគាត់ និងឲ្យបានលឿនដើម្បីពួកគាត់ឆាប់បានយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់។ នាក្នុងឱកាសនោះក្រុមការងារបានចុះចែកអត្តសញ្ញាណប័ណ្ណបានចំនួន៤៧៨សន្លឹក និងបំពេញបែបបទធ្វើសៀវភៅគ្រួសារបានចំនួន០៩គ្រួសារ។

គួរបញ្ជាក់ថា សង្កាត់ព្រែកកំពឹស បានកាត់ចេញពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មកក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីចុងឆ្នាំ២០១០ ហើយប្រជាពលរដ្ឋត្រូវការផ្លាស់ប្ដូរសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅថ្មី។ កន្លងមករដ្ឋបាលខណ្ឌដង្កោ បានផ្លាស់ប្ដូរសៀវភៅស្នាក់ថ្មីនៅជូនពួកគាត់រួចរាល់អស់ហើយ ហើយសៀវភៅគ្រួសារ រដ្ឋបាលខណ្ឌបាននិងកំពុងបន្តបំពេញបែបបទ និងផ្ដល់ជូនជាបន្តបន្ទាប់៕

អត្ថបទដកស្រង់ចេញពីគេហទំព័របាយ័ន

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់