អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​គំរូ​ថ្មី​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្បាលកោះ

ភ្នំពេញ ២៩ មេសា ២០១៥៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២.០៩២សន្លឹក ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ…

ភ្នំពេញ ២៩ មេសា ២០១៥៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន២.០៩២សន្លឹក ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្រោមអធិបតីភាពលោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីអធិការនគរបាលខណ្ឌ មេបញ្ជារការកងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ សមាជិក សមាជិកាជាច្រើននាក់ទៀត។

 

លោកអេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅបានថ្លែងថា បន្ទាប់ពីទទួលបានសន្លឹកអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មីពីស្នងការនគរបាលរាជធានីភ្នំពេញចំនួន២.០៩២សន្លឹករួចមក មន្ត្រីក្នុងមូលដ្ឋានបានបន្តធ្វើការចែកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ នៅក្នុងភូមិទាំង៨ក្នុងសង្កាត់ក្បាលកោះខាងលើ។

 

ចំនួនប្រជាជនដែលត្រូវចែកជូនទាំងអស់មានចំនួន៣.៧៧១នាក់ ក្នុងនោះស្រី ១.៧៤៤នាក់ មកទល់ពេលនេះ អាជ្ញាធរខណ្ឌច្បារអំពៅ បានចែកជូនគ្រប់ចំនួនអស់ហើយ បូកទាំងអត្តសញ្ញាណប័ណ្ណចំនួន២.០៩២សន្លឹក ដែលត្រូវបានចែកជូននៅថ្ងៃនេះ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រកាសែតកោះសន្តិភាព

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់