នណាខ្លះនឹងត្រូវ​ប្រកាសតែងតាំជាអភិបាល ខណ្ឌក្នុងអណត្តិទី២នេះ ខណ្ឌទួលគោគ-ខណ្ឌមានជ័យ-ខណ្ឌដូនពេញ-ខណ្ឌព្រែកព្នៅ-ខណ្ឌប្ញស្សីកែវ-ខណ្ឌជ្រោយចង្វា

ភ្នំពេញ ១០ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាអាណត្តិទី២បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងអភិបាល…

ដោយៈ គេហទំព័រខេមបូឌាផេក (៩ មិថុនា ២០១៤)

ភ្នំពេញ ១០ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សាអាណត្តិទី២បាន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងអភិបាល អភិបាលរងមួយចំនួននៅរាជធានីភ្នំពេញ ។

 

បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីសាលារាជធានីភ្នំពេញ លោក ពេជ្រ កែវមុនី អភិបាលរងខណ្ឌទួលគោកត្រូវកាន់តំណែងជាអភិបាលខណ្ឌមានជ័យ ជំនួសតំណែងលោក គួច ចំរើន ដែលនឹងត្រូវទៅជំនួសតំណែងលោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ដែលលោកនឹងត្រូវផ្ទេរទៅកាន់តំណែងជាអភិបាលខណ្ឌព្រែកព្នៅ ។

 

លោក ធុយ សាខន អតីតអភិបាលរងខណ្ឌឫស្សីកែវត្រូវទៅកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវ ជំនួសតំណែងលោក ឃ្លាំង ហួត ដែលនឹងត្រូវចូលកាន់តំណែងជាអភិបាលខណ្ឌជ្រោយចង្វា ។

 

ពិធីប្រកាសចូលកាន់តំណែងអភិបាល អភិបាលរងខណ្ឌខាងលើ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌមានជ័យដែលធ្វើភោជនីយដ្ឋានម៉ូឌឺន២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខណ្ឌជ្រោយចង្វាដែលធ្វើនៅភោជនីយដ្ឋានបឹងមាស ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ៕

 

ប្រភពៈ http://www.cambodiapage.info/?p=29944

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់