ឯកឧត្តម ម៉ៅ ភិរុណ ត្រូវបានតែងតាំងមុខតំណែង ជាអភិបាលខេត្តកណ្តាល

ភ្នំពេញ ២៦ ធ្នូ ២០១៤៖ ឯកឧត្តម ម៉ៅ ភិរុណ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាអភិបាល នៃគណៈ អភិបាល ខេត្តកណ្តាល នៅក្នុងព្រះរាជក្រឹត្យចុះ …

ភ្នំពេញ ២៦ ធ្នូ ២០១៤៖ ឯកឧត្តម ម៉ៅ ភិរុណ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៤ ដោយជំនួសតំណែងឯកឧត្តម ផៃ ប៊ុនឈឿន ដែលត្រូវ បានព្រះរាជាត្រាស់បង្គាប់តែងតាំងមុខតំណែង ជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនោះ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានត្រាស់បង្គាប់តែងតាំង មុខតំណែងឯកឧត្តម ប៉ែន បូរាណ ជាអនុរដ្ឋលេខាធិការក្រសួងសាធា រណការ និងដឹកជញ្ជូន និងឯកឧត្តម សុន សេងហួត ជាអនុរដ្ឋលេខាធិ ការក្រសួងឧស្សាហកម្ម និងសិប្បកម្មផងដែរ៕

ដោយៈ ជ័យ ភូមិពល AKP (26-12-2014)

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់