សម្ដេច​ក្រឡាហោម ណែនាំ​អាជ្ញាធរ​ឱ្យ​រៀបចំ​​រក្សា​សន្តិសុខ​សម្រាប់​ដំណើរ​ការ​បោះឆ្នោត

ភ្នំពេញ ២៥ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បានធ្វើការណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ឱ្យរៀបចំផែនការសកម្មភាពរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។


ភ្នំពេញ ២៥ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បានធ្វើការណែនាំឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ឱ្យរៀបចំផែនការសកម្មភាពរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។

 

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងក្នុងសន្និបាតផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារកាចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦-២០១៩ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

 

ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានខិតខំកសាងផែនការអន្តរស្ថាប័នសំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈធានាឱ្យមានការបោះឆ្នោតប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងមានអំពើហិង្សា។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានអំពាវនាវឱ្យសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកពាក់ព័ន្ធ ជំរុញការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋខ្មែរ ដែលដល់អាយុធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានច្រើនបំផុត និងធ្វើការផ្សព្វផ្សាយ និងជំរុញមន្ត្រីរាជការ ប្រជាពលរដ្ឋឱ្យចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។

 

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារកាចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦-២០១៩ ធ្វើឡើងក្នុងគោលបំណងរួមមាន៖
១. ចាត់វិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងរាល់ឧបាយកល ការប៉ុនប៉ងបំផ្លិចបំផ្លាញ និងធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព
២. ធានាឱ្យបានបរិយាកាសនយោបាយស្ងប់ស្ងាត់ និងអព្យាក្រឹត្យដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង ការបំភិតបំភ័យ និងអំពើហិង្សាផ្សេងៗ
៣. ផ្ដល់នូវសេវាសន្តិសុខដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត បេក្ខជន វាគ្មិន តំណាងគណបក្សនយោបាយ និងអ្នកអង្កេតការជាតិ អន្តរជាតិដែលចូលរួមសង្កេតការណ៍បោះឆ្នោត៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់