កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការ​អនុវត្ត​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៤

ភ្នំពេញ ២១ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំជាមួយបណ្ដាអនុកម្មវិធីទាំង៦នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១ -២០១៣ (ផអ៣) នៃកម្មវិធីជាតិ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សាអំពី វឌ្ឍនភាព បញ្ហាប្រឈម និងកំណត់ពីជំហានអនុវត្តបន្ទាប់ដើម្បីធានាថាសកម្មភាព … 

 

ភ្នំពេញ ២១ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំជាមួយបណ្ដាអនុកម្មវិធី

ទាំង៦នៃផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ២០១១-២០១៣ (ផអ៣) នៃកម្មវិធីជាតិ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សា

អំពីវឌ្ឍនភាព បញ្ហាប្រឈម និងកំណត់ពីជំហានអនុវត្តបន្ទាប់ដើម្បីធានាថាសកម្មភាពដែលនៅសេសសល់អាចនឹងត្រូវបញ្ចប់នៅ

ដំណាច់ឆ្នាំ២០១៤។

 

ការអនុវត្តផអ៣ នៃកម្មវិធីជាតិ ត្រូវបានពន្យាររយៈពេល១ឆ្នាំទៀតរហូតដល់ឆ្នាំ២០១៤ ដែលមានលទ្ធផលរំពឹងទុកចំនួន១៣ ដែលនឹងត្រូវ

សម្រេចបានក្នុងឆ្នាំ២០១៤នេះ។ 

 

កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប

និងមានការចូលរួមពីប្រធានក្រុមការងារនៃអនុកម្មវិធីទាំង៦នៃផអ៣ និងតំណាងក្រសួងស្ថាប័ន ពាក់ព័ន្ធនានាមានចំនួនសរុប៣៩នាក់។

 

មានមតិបើកកិច្ចប្រជុំ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន លេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា

ផអ៣ដំណាក់កាលទី១ជាពេលវេលាដែលត្រូវកសាងឡើងវិញនូវស្ថាប័នថ្នាក់ក្រោមជាតិដែលមានរចនាសម្ព័ន្ធ ប្រព័ន្ធ របៀបរបបបំពេញ

ការងារច្បាស់លាស់របស់រដ្ឋបានគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យការអនុវត្តផអ៣ដំណាក់កាលទី២ ដែលផ្ដោតសំខាន់លើការផ្ទេរមុខងារ

និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានជោគជ័យ។

 

ឯកឧត្ដម សក់ សេដ្ឋា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីវឌ្ឍនភាពសំខាន់នានាដែលក្រសួង ស្ថាប័នទាំងអស់បានសហការ

គ្នាអនុវត្តនិងសម្រេចបានលទ្ធផលល្អប្រសើរកន្លងមក។ មានក្រសួងចំនួន៥បានបញ្ចប់របាយការណ៍ស្ដីពីបញ្ជីវិភាគមុខងារ ដែលក្នុងនោះ

ក្រសួងចំនួន២បានបញ្ចប់របាយការណ៍ស្ដីពីការពិនិត្យមើលមុខងារឡើងវិញ (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន

និងយុវនីតិសម្បទា) និងក្រសួងចំនួន២ទៀតកំពុងរៀបចំរបាយការណ៍ស្ដីពីបញ្ជីវិភាគមុខងារ រួមមានក្រសួងបរិស្ថាន និង ក្រសួង

រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

 

បន្ទាប់មកឯកឧត្ដមជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាននៃលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើរបាយការណ៍សង្ខេប

ដល់អង្គប្រជុំ ស្ដីពីស្ថានភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៤ ក្នុងរយៈពេល០៦ខែដើមឆ្នាំ ដោយប្រៀបធៀបទៅនឹងចំណុច

ដៅនានានៃអាទិភាពសំខាន់ៗទាំង១៣។

 

គួរបញ្ជាក់ផងដែរថា ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូងផអ៣ (២០១១-២០១៣) មានគោលដៅសំខាន់ គឺការរៀបចំបង្កើតឲ្យបាននូវ

មូលដ្ឋានគ្រឹះនានានៃកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ

ដែលក្នុងនោះរួមមានការអភិវឌ្ឍស្ថាប័ន ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ យន្តការផ្ទេរមុខងារ

ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយន្តការគាំទ្រ និងត្រួតពិនិត្យដល់ការបំពេញមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ តាមលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ផអ៣ និងដោយពិនិត្យឃើញថានៅមានលទ្ធផលរំពឹងទុកសំខាន់ៗមួយចំនួនទៀតរបស់ផអ៣ មិនអាចបញ្ចប់នៅឆ្នាំ២០១៣ នេះទើប គ.ជ.អ.ប បានសម្រេចពន្យាពេលផអ៣រយៈពេល១ឆ្នាំទៀតដល់ឆ្នាំ២០១៤៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់