លេខាធិការដ្ឋាន គ.ជ.អ.ប ប្រជុំ​ជា​មួយ​ក្រសួង ស្ថាប័ន​ដើម្បី​ជំរុញ​ការ​អនុវត្ត​ការងារ

ភ្នំពេញ ៣១ សីហា ២០១៦៖ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងឆមាសទី១ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នអនុវត្តផអ៣ទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

ភ្នំពេញ ៣១ សីហា ២០១៦៖ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងឆមាសទី១ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នអនុវត្តផអ៣ទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

 

ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកពីលទ្ធផលលេចធ្លោដែលសម្រេចបានក្នុងឆមាសទី១នៃផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៦ គឺបានរៀបចំយន្តការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសវិស័យអប់រំ និងបង្កើតឱ្យមានសាលាជាតិរដ្ឋបាលមូលដែលជាសមាសភាគដ៏សំខាន់ក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ហើយត្រូវបានអនុម័តក្នុងកិច្ចប្រជុំ គ.ជ.អ.ប លើកទី១២ កាលពីពេលថ្មីៗនេះ។

 

ឯកឧត្ដម បានបន្ថែមថា ការផ្ទេរមុខងារ និងធនធាននេះគឺប៉ះពាល់ដល់រចនាសម្ព័ន្ធព្រមទាំងសិទ្ធិអំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចនេះដើម្បីសម្របសម្រួល និងពិនិត្យមើលមុខងារសមស្របផ្សេងទៀត លេខាធិការដ្ឋាន គ.ជ.អ.ប ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយក្រសួង ស្ថាប័នឱ្យបានជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងកិច្ចដំណើរការផ្ទេរមុខងារ។

 

ស្របពេលដែលមានសកម្មភាពជាច្រើនទទួលបានលទ្ធផលគូរឱ្យកត់សម្គាល់ ក្នុងរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនៃការអនុវត្តការងារក្នុងត្រីមាសទី១ នៃផ.ស.ថ ឆ្នាំ២០១៦ ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនដូចជា កិច្ចដំណើរការក្នុងការធ្វើសេចក្ដីសម្រេចចិត្តផ្ទេរមុខងាររបស់ក្រសួង ស្ថាប័នមួយចំនួននៅមានភាពយឺតយ៉ាវ និងពុំទាន់មានយន្តការផ្ទេរធនធានមានភ្ជាប់លក្ខខណ្ឌ និងយន្តការផ្ទេរធនធានមនុស្សច្បាស់លាស់។

 

គួរបញ្ជាក់ថា ផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ នៃការអនុវត្តផអ៣ទី២ មានសមិទ្ធផលរំពឹងទុកចំនួន៥ លទ្ធផលរំពឹងទុកចំនួន៣៥ និងមានចំណុចដៅអាទិភាពចំនួន១៧ ដែលក្នុងឆមាសទី១នេះ មានសកម្មភាពគោលចំនួន៦ បានបញ្ចប់ សកម្មភាពគោលចំនួន១៤ មានភាពយឺតយ៉ាវ និងមានសកម្មភាពគោលចំនួន៨ផ្សេងទៀតមិនទាន់បានអនុវត្តនៅឡើយ៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់