កិច្ច​ប្រជុំ​ស្ដីពី​ការ​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​បន្ត​ របស់​​លេខាធិការដ្ឋាន​ គ.ជ.អ.ប

ភ្នំពេញ ៧ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ ការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ) ឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីតាមដានការរីកចម្រើននៃការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូង ផអ៣ … 

 

ភ្នំពេញ ៧ កក្កដា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព និងថវិកា (ផ.ស.ថ)

ឆ្នាំ២០១៤ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីតាមដានការរីកចម្រើននៃការអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំដំបូងផអ៣ (២០១១-២០១៤)

ការធ្វើរបាយការណ៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងថវិកាឆ្នាំ២០១៤ និងពង្រឹងប្រព័ន្ធទិន្នន័យគ្រប់គ្រង (NAD) ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០១៤ នៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការ

ចូលរួមពីតំណាងអនុកម្មវិធីទាំង៦ នៃគណៈកម្មាធិការជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ នាយករដ្ឋបាល ប្រធានទីប្រឹក្សា

គ្រប់គ្រងកម្មវិធីជាតិថ្នាក់រាជធានី ខេត្ត មន្ត្រីទទួលបន្ទុកបញ្ចូល NAD មន្ត្រីទទួលបន្ទុកការងារហិរញ្ញវត្ថុ រាជធានី ខេត្តទាំង២៥ និងអ្នកពាក់ព័ន្ធដែលមាន សមាជិកចូលរួមសរុប១៧៣នាក់។

 

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍លើកឡើងពីសារៈសំខាន់នៃ

កិច្ចប្រជុំនេះដែលអនុញ្ញាតឲ្យអ្នកពាក់ព័ន្ធទាំងអស់បានពិនិត្យមើលការអនុវត្តផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងឆ្នាំ២០១៤ ជាពិសេសសកម្មភាព

ដែលបានអនុវត្តកន្លងមកក្នុងឆមាសទី១ និងបញ្ហាប្រឈមនានា ធៀបទៅនិងសូចនាករទាំង១៣ ដែលបានកំណត់ក្នុងឯកសារពន្យារពេលមួយឆ្នាំ

របស់ផអ៣នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

 

រហូតមកដល់ពេលនេះ ផអ៣ ដំណាក់កាលទី១បានអនុវត្តឈានដល់ឆមាសទី២នៃឆ្នាំ២០១៤ (២០១១-២០១៤) ដូច្នេះ បញ្ហាមួយចំនួនដែលនៅ

សេសសល់ទាមទារ១ឆមាសទៀត ដើម្បីដោះស្រាយ និងទាមទារឲ្យមានការចូលរួមពិគ្រោះយោបល់គ្នារវាងផ្នែកពាក់ព័ន្ធទាំងអស់។

«យើងនៅសល់រយៈពេលមិនដល់៦ខែទៀតទេដែលនឹងត្រូវបញ្ចប់ឆ្នាំ២០១៤។ នេះជារយៈពេលមួយដែលយើងទាំងអស់គ្នាត្រូវខិតខំបញ្ចប់នូវអ្វី

ដែលបានឯកភាពគ្នាក្នុងផែនការសកម្មភាពឆ្នាំ២០១៤ផង និងត្រៀមរៀបចំនូវផែនការអនុវត្តរយៈពេល៣ឆ្នាំបន្តទៀត។ ហើយឥឡូវនេះ ទាំងបញ្ហា

ប្រៀបផ្ទឹមនិងសូចនាករទាំង១៣ របស់យើងនេះ និងទាំងបញ្ហាត្រៀមរៀបចំផែនការសកម្មភាពនិងថវិកាសម្រាប់អនុវត្តផអ៣ ដំណាក់កាលទី២

(២០១៥-២០១៧) យើងនៅមានបញ្ហាប្រឈមនានាជាច្រើនដែលកំពុងមានការព្រួយបារម្ភ»។

 

ឯកឧត្ដម ង៉ាន់ ចំរើន បានស្នើដល់សមាជិកតំណាងអនុកម្មវិធីនិមួយៗ និងមន្ត្រីជំនាញរាជធានី ខេត្តដែលមានវត្តមានក្នុងកិច្ចប្រជុំទាំងអស់ត្រូវខិតខំ

ពិភាក្សា និងផ្ដល់ព័ត៌មានពិតជាក់លាក់ពីបញ្ហាប្រឈមនានាដែលបានកើតមានជាឧបសគ្គក្នុងការអនុវត្តផអ៣កន្លងមក ព្រោះមតិយោបល់និងលទ្ធផល

នៃកិច្ចពិភាក្សានឹងត្រូវរៀបចំជាតារាងមួយដែលបង្ហាញពីសូចនាករទាំង១៣ ដែលជាចំណុចគោលនៃឯកសារពន្យារពេលមួយឆ្នាំរបស់ផអ៣ ដែល

ទាមទារសម្រេចឱ្យបាន។ លទ្ធផលដែលបានឯកភាពក្នុងកិច្ចប្រជុំនេះនឹងត្រូវយកទៅបង្ហាញនៅក្នុងកិច្ចប្រជុំជាមួយប្រធានក្រុមការងារអនុវត្ត

និងគ្រប់គ្រងនៃអនុកម្មវិធីទាំង៦នៅពេលខាងមុខ។

 

ក្នុងកិច្ចប្រជុំនេះឯកឧត្ដម អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក៏ បានមានប្រសាសន៍ជម្រាបដល់មន្ត្រីបច្ចេកទេសថ្នាក់ខេត្តត្រូវពង្រឹងការ

តាមដាន ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ឱ្យកាន់តែល្អប្រសើរ។

 

ផែនការអនុវត្តរយៈពេលបីឆ្នាំដំបូងផអ៣ (២០១១-២០១៤) មានគោលដៅសំខាន់ គឺការរៀបចំបង្កើតឲ្យបាននូវមូលដ្ឋានគ្រឹះនានានៃកំណែទម្រង់

ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ ដែលក្នុងនោះរួមមានការអភិវឌ្ឍស្ថាប័ន

ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ យន្តការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងយន្តការ

គាំទ្រ និងត្រួតពិនិត្យដល់ការបំពេញមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់