កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី​បន្ទាប់

ភ្នំពេញ ៩ កុម្ភៈ ២០១៦៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សាអំពីការចាប់ផ្តើមបេសកកម្មនៃការរៀបចំកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដំណាក់កាលបន្ទាប់របស់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោម

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប

 

ភ្នំពេញ ៩ កុម្ភៈ ២០១៦៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សាអំពីការចាប់ផ្តើមបេសកកម្មនៃការរៀបចំកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដំណាក់កាលបន្ទាប់របស់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប។

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍ថា សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់ក្នុងការគាំទ្រកំណែទម្រង់ និងបានគាំទ្រចាប់តាំងពីឆ្នាំ២០១១ មក ហើយគម្រោងនឹងបញ្ចប់នៅម្តុំខែមីនា ឬខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។

កិច្ចប្រជុំនេះពិភាក្សាអំពីការរៀបចំកម្មវិធីគាំទ្រកំណែទម្រង់ដំណាក់កាលបន្ទាប់ ដែលសហភាពអឺរ៉ុបនឹងគាំទ្រដល់កម្មវិធីអភិបាលកិច្ច និងវិស័យផ្សេងទៀត។

ឯកឧត្ដម ង៉ាន់ ចំរើន បន្ថែមថា កម្មវិធីបន្ទាប់របស់សហភាពអឺរ៉ុប នឹងកំណត់សូចនាករចំនួនប្រមាណ៧ ឬ៨ ដើម្បីធ្វើការវាស់វែងអំពីការផ្ទេរមុខងារពីក្រសួង ស្ថាប័នទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការកំណត់សូចនាករដែលមានចំនួនតិចនេះនឹងមានច្បាស់លាស់ក្នុងការតាមដាននូវការអនុវត្តកម្មវិធីកំណែទម្រង់ឲ្យមានប្រសិទ្ធភាព។ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់