ឯកឧត្ដម ង៉ាន់ ចំរើន៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញ

ភ្នំពេញ ៥ កញ្ញា ២០១៦៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០- ២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញដោយមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ភ្នំពេញ ៥ កញ្ញា ២០១៦៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០- ២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញដោយមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

 

នេះជាការលើកឡើងរបស់ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងាររបស់រាជធានី ខេត្ត ប្រចាំឆមាសទី១ នៃផ.ស.ថ ឆ្នាំ២០១៦ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះសំដៅសម្រេចឱ្យបានតាមសកម្មភាព និងលទ្ធផលរំពឹងទុក។

 

ឯកឧត្ដម ង៉ាន់ ចំរើន មានប្រសាសន៍បន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅរួមនៃកំណែទម្រង់ អ្នកអនុវត្តទាំងអស់គួរគប្បីត្រូវដឹងពីទីតាំងដែលខ្លួនកំពុងស្ថិតនៅ ហើយគួរធ្វើអ្វីបន្ថែមទៀតដើម្បីសម្រេចបានទស្សនវិស័យវែងឆ្ងាយរបស់យើង។ ឯកឧត្តមបានបញ្ជាក់ថា “ការអនុវត្តកម្មវិធីជាតិពិតមែនតែទទួលបានសមិទ្ធផលច្រើនគួរឱ្យកត់សម្គាល់ តែបើប្រៀបធៀបនឹងរយៈពេល ហាក់ដូចជាមានភាពយឺតយ៉ាវនៅឡើយ។ ក្នុងពេលខាងមុខ ប្រហែលជាយើងចាំបាច់ត្រូវកំណត់ឡើងវិញ ពីការទទួលខុសត្រូវឱ្យបានច្បាស់លាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិមាន ទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់”។

 

គួរបញ្ជាក់ថា មានបញ្ហាប្រឈមជាច្រើនដែលកើតមានក្នុងដំណើរការអនុវត្តការងាររបស់រាជធានី ខេត្តត្រូវបានលើកមកពិភាក្សាដោះស្រាយ ដែលក្នុងនោះរួមមាន៖ ១. ការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ២. ការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៣. ការអនុវត្តមូលនិធិក្រុង ស្រុក ៤. ការផ្ដល់ជំនួយបច្ចេកទេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ៥. ការអភិវឌ្ឍសមត្ថភាពរបស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សរាជធានី ខេត្ត ៦. ការងារគណនេយ្យភាពសង្គម ៧. ការអនុវត្តប្រព័ន្ធតាមដានវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង ៨. ការអនុវត្តកិច្ចការហិរញ្ញវត្ថុរបស់ផអ៣ទី២៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់