ក្រសួង ស្ថាប័ន​ ពិភាក្សា​រៀបចំ​ផែនការ​អនុវត្ត​ការងារ​ឆ្នាំ២០១៧

ភ្នំពេញ ៧ តុលា ២០១៦៖ តំណាងក្រសួង ស្ថាប័នអនុវត្តផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣ ទី២) នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បានជួបប្រជុំដើម្បីពិនិត្យមើលសេចក្ដីព្រាងបឋមនៃលទ្ធផលរំពឹងទុកឆ្នាំ២០១៧ និងរៀបចំសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តក្នុងឆ្នាំ២០១៧។

ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថា ឆ្នាំ២០១៧ គឺឆ្នាំសំខាន់ និងជាឆ្នាំចុងក្រោយដែលត្រូវសម្រេចឱ្យបាននូវការអនុវត្តផែនការអនុវត្តដំណាក់កាលទី២ (ផអ៣ទី២) នៃកម្មវិធីជាតិ។ ការគ្រោងលទ្ធផលរំពឹងទុកសម្រាប់ឆ្នាំ២០១៧ ផ្អែកសំខាន់លើការពិនិត្យមើលឡើងវិញលទ្ធផលរំពឹងទុក ឬសូចនាករដែលបានកំណត់ក្នុងផអ៣ទី២ និងពិនិត្យមើលផែនការសកម្មភាពឆ្នាំ២០១៦ ដែលត្រូវអនុវត្តបន្ត។

ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា៖ «យើងរំពឹងថាក្នុងឆ្នាំ២០១៧ខាងមុខនេះ ក្រសួងកាន់តែច្រើននឹងផ្ទេរមុខងារជាក់លាក់ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះលទ្ធផលរំពឹងទុកនៃផ.ស.ថ ឆ្នាំ២០១៧ របស់គ.ជ.អ.ប ជាច្រើនត្រូវបានរៀបចំសម្រាប់ក្រសួងនីមួយដែលកើនពី៣៥ ក្នុងឆ្នាំ២០១៦ ដល់៤៧ក្នុងឆ្នាំ២០១៧»។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ង៉ាន់ ចំរើន បានស្នើដល់តំណាងក្រសួង ស្ថាប័ននីមួយៗធ្វើការពិចារណាផ្ដល់យោបល់លើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់គ.ជ.អ.ប តាមវិស័យរបស់ខ្លួនឱ្យបានទាន់ពេលវេលា៕ NCDDS

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់