លេខាធិការដ្ឋាន គ.ជ.អ.ប ប្រជុំ​ពង្រឹង​ការ​អនុវត្ត​ការងារ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៣ មីនា ២០១៧៖ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានធ្វើការណែនាំឱ្យទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្ត ធ្វើការប្រមូលទិន្នន័យមន្ត្រី បុគ្គលិកនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងពង្រឹងការគាំទ្រការអនុវត្តការងារកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្ដម ង៉ាន់ ចំរើន អនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានមានប្រសាសន៍ថាកិច្ចការបន្ទាន់ដែលលេខាធិការដ្ឋាន គ.ជ.អ.ប តម្រូវឱ្យទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្តជួយគាំទ្រធ្វើការប្រមូលទិន្នន័យមន្ត្រី បុគ្គលិកនៅថ្នាក់ក្រុង ស្រុក ខណ្ឌទាំងអស់រាប់បញ្ចូលការិយាល័យជំនាញផងដែរ។ ការងារនេះនឹងគាំទ្រដល់ដំណើរការសិក្សាអំពីសំណើកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ឯកឧត្ដម ង៉ាន់ ចំរើន បានរំលឹកផងដែរថា ក្នុងឱកាសបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើការណែនាំដល់ គ.ជ.អ.ប ឱ្យដឹកនាំ សម្របសម្រួលជាមួយកំណែទម្រង់ទាំង៣ ធ្វើការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលស្រុក ស្រុក ខណ្ឌឱ្យទៅជាការិយាល័យចង្កោមវិស័យ។

ដោយសារកិច្ចការនេះជាការងារបន្ទាន់ ឯកឧត្ដមអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.បបានតម្រូវឱ្យរដ្ឋបាលខេត្តត្រូវផ្ទៀងផ្ទាត់ទិន្នន័យជាមួយស្ថាប័នពាក់ព័ន្ធនឹងត្រូវផ្ញើតារាងទិន្នន័យត្រឡប់មកលេខាធិការដ្ឋាន គ.ជ.អ.ប ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

សូមជម្រាបផងដែរថា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិរាជធានី ខេត្តដើម្បីពិភាក្សាពីបញ្ហាអាទិភាពមួយចំនួនរួមមាន៖ ១. ពិភាក្សាស្ដីពីការប្រមូលទិន្នន័យមន្ត្រី បុគ្គលិកនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ២. ពិភាក្សាលើការជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ និង ៣. ពិភាក្សាលើការជំរុញការអនុវត្តការងារគណនេយ្យភាពសង្គមនៅតាមស្រុកគោលដៅ៕NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់