លេខាធិការដ្ឋាន គ.ជ.អ.ប រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ដើម្បី​ពង្រឹង​ការអនុវត្ត​គម្រោង​មូលនិធិ​ឃុំ សង្កាត់

សៀមរាប ១៧ កញ្ញា ២០១៤៖ ដើម្បីពិនិត្យពិភាក្សាពីបញ្ហាប្រឈមនានាលើកាអនុវត្តគម្រោង មូលនិធិឃុំ សង្កាត់ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ…

សៀមរាប ១៧ កញ្ញា ២០១៤៖ ដើម្បីពិនិត្យពិភាក្សាពីបញ្ហាប្រឈមនានាលើកាអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី១៦-១៧

ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ បញ្ជីតម្លៃសម្ភារៈស្តង់ដារ និងផ្សព្វផ្សាយឱ្យប្រើប្រាស់

នូវលិខិតបទដ្ឋានគតិយុត្តិថ្មីៗមួយចំនួនផ្នែកហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។

 

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនៅខេត្តសៀមរាប ដោយមានការចូលរួមពីប្រធាន អនុប្រធានទីចាត់ការផែនការ និងវិនិយោគខេត្ត ទីប្រឹក្សារចនាសម័្ពន្ធខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៦៣នាក់។

 

មានមតិបើកកម្មវិធីបណ្ដុះបណ្ដាល លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធីនៃលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកឡើងពីសារៈសំខាន់

នៃវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់តាមរយៈការចែករំលែកបទពិសោធន៍ដែលបានជួបប្រទះ ក្នុងការអនុវត្តគម្រោងមូលនិធិ

ឃុំ សង្កាត់កន្លងមក ដើម្បីរួមគ្នាកែលំអចំណុចខ្វះខាត និងដោះស្រាយបញ្ហាប្រឈមនានា។

 

លោក ឈុន ប៊ុនណារ៉ា បានជំរុញឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដែលគាំទ្រការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់បន្តពង្រឹងការងារត្រួតពិនិត្យ

ការអនុវត្តដោយត្រូវយកសៀវភៅណែនាំស្ដីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (PIM) ជាគោល ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីដែលអាចប៉ះពាល់ដល់ការអនុវត្ត

គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

 

លោក ឈុន ប៊ុនណារ៉ា បន្តទៀតថា កន្លងមកក្រុមការងាររបស់លេខាធិការដ្ឋានបានពិនិត្យឃើញ កំហុសឆ្គងជាច្រើនដែលកើតមានពាក់ព័ន្ធនិងការបំពេញទម្រង់នានា

ជាពិសេសទម្រង់ពាក្យសុំចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកទទួលការ និងទម្រង់កិច្ចសន្យាជាដើមដែលត្រូវយកចិត្តទុកដាក់ខ្ពស់។

 

មេរៀនសំខាន់ៗក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន៖ (១). ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការ (២). ការរៀបចំបញ្ជីតម្លៃសម្ភារៈស្តង់ដារ (៣). បទដ្ឋានបច្ចេកទេសសម្រាប់

សម្ភារៈសាងសង់ (៤). សេចក្ដីលម្អិតបច្ចេកទេសសម្រាប់សាងសង់ (៥). ការរៀបចំរបាយការណ៍រីកចម្រើននៃការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងបញ្ហាដែលមាន៕

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់