លទ្ធផល​​កិច្ចប្រជុំ​ គ.ជ.អ.ប លើក​ទី​៩ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​អនុក្រឹត្យ​ និង​គោលនយោបាយ​សំខាន់ៗ​មួយ​ចំនួន

ភ្នំពេញ ២៥ កញ្ញា ២០១៤៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំ លើកទី៩ ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗមាន… 

ភ្នំពេញ ២៥ កញ្ញា ២០១៤៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា

ឆ្នាំ២០១៤ បានរៀបចំកិច្ចប្រជុំលើកទី៩ ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗមានដូចខាងក្រោម៖ 

(១). សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៨ របស់ គ.ជ.អ.ប

(២). សេចក្ដីរាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០១៤ (០៦ខែដើមឆ្នាំ)

(៣). សេចក្តីព្រាងអនុក្រឹត្យស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក

(៤). សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ

(៥). សេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាខណ្ឌ

(៦). សេចក្តីព្រាងអនុក្រឹត្យស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើស ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ

(៧). សេចក្តីព្រាងគោលនយោបាយស្តីពីប្រព័ន្ធផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ 

(៨). ការរៀបចំយន្តការផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ 

(៩). ការបង្កើតវិទ្យាស្ថានអភិវឌ្ឍធនធានមនុស្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

 

ចុចទីនេះដើម្បីទាញយកសុន្ទរកថាបើករបស់ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់