សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​ឱ្យ​ក្រសួង ស្ថាប័ន កុំ​ស្ទាក់ស្ទើរ​​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១១ សីហា ២០១៦៖ “ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកត្តាស្លាប់រស់នៃកំណែទម្រង់របស់យើង [កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ] ព្រោះថាបើគ្មានការផ្ទេរមុខងារ និងសិទ្ធិអំណាចជាក់លាក់ទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិទេ នោះយើងពុំចាំបាច់រៀបចំ និងអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការនោះឡើយ”។

នេះជាប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងកិច្ចប្រជុំលើកទី១២ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំដែលមានកាអញ្ជើញចូលរួមពីរដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក អភិបាលរាជធានី ខេត្ត និងក្រុង ស្រុក សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តទៀតថា៖ “យើងមិនត្រូវបន្តអូសបន្លាយពេលវេលា ឬមានភាពស្ទាក់ស្ទើរក្នុងការផ្ទេរមុខងារ និងធនធានទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិបន្តទៀតឡើយ”។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់បន្តទៀតថា ការផ្ទេរមុខងារ និងធនធានទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកិច្ចការដ៏អាទិភាពបំផុតនៃដំណើរការកំណែទម្រង់ដើម្បីបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវា។  ភាពយឺតយ៉ាវនៃការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិបាន និង កំពុងធ្វើឱ្យរាំងស្ទះដល់ឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយទៅជាស្ថាប័នប្រជាធិបតេយ្យ ជាស្ថាប័នតំណាងប្រជាពលរដ្ឋ ជាស្ថាប័នមានស្វ័យភាពក្នុងការផ្ដួចផ្ដើមគំនិតក្នុងការរៀបចំផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតប ទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព៕ NCDDs

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់