ឯកឧត្តម សក់ សេដ្ឋា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការចាំបាច់មួយចំនួន

រាជធានីភ្នំពេញ៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការចាំបាច់មួយចំនួនរួមមាន (១) ការពង្រឹងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ទាក់ទងនឹងការកែសម្រួលសមាសភាព និងការបង្កើតអនុគណៈកម្មាធិការថ្មីរបស់ គ.ជ.អ.ប​ (២) ស្ថានភាពនៃការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី (ការផ្ទេរធនធានហិរញ្ញវត្ថុ បុគ្គលិក ការបណ្តុះបណ្តាល និងបញ្ហាផ្សេងៗដែលបានលើកឡើងដោយរដ្ឋបាលក្រុង​ ស្រុក ខណ្ឌ) និង (៣) កិច្ចការផ្សេងៗដែលរួមមានទាំងការតាក់តែងកម្មវិធីជាតិកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជំហានបន្ទាប់ផងដែរ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន​មួយចំនួនចំណុះក្រសួងមហាផ្ទៃ ប្រធានអង្គភាពចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រុមការងារជាច្រើនរូបទៀតផងដែរ។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់