ក្រុមការងារ​ ថ្នាក់​ជាតិ​ ចុះ​ជួយ​មូលដ្ឋាន ​មាន​តួនាទី ​លើក​កម្ពស់ ​កិច្ចសហការ​ សម្រប សម្រួល ​ក្នុង​ការ​ ដោះស្រាយ ​បញ្ហា​នានា

ភ្នំពេញ ៣ តុលា ២០១៤៖ ដើម្បីបង្កើតក្រុមការងារ ត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងសង្កាត់ ទាំង១១ របស់ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២ ខែតុលា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ…

ភ្នំពេញ ៣ តុលា ២០១៤៖ ដើម្បីបង្កើតក្រុមការងារ ត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងសង្កាត់ ទាំង១១ របស់ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ថ្នាក់ក្រោមជាតិ កាលពីរសៀលថ្ងៃទី២ ខែតុលា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមអធិបតីភាព លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និង កីឡា ដែលជា ប្រធានក្រុមការងារ ចុះជួយខណ្ឌដូនពេញ។

 

ក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន ខណ្ឌដូនពេញ មានតួនាទី លើកកម្ពស់ កិច្ចសហការ សម្រប សម្រួល ក្នុងការ ដោះស្រាយ បញ្ហានានាដើម្បីបម្រើ ផលប្រយោជន៍ ជូនប្រជាជន នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ រវាងរាជរដ្ឋាភិបាល ជាមួយនឹង ប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយ អោយបាន ទូលំទូលាយ នូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាល ទី៣ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ គោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព គោលនយោបាយតាម វិស័យដូចជា សភាពការរួម របស់ប្រទេសជាតិ ដោយផ្សារភ្ជាប់ សភាពការណ៍ នៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក្រុមការងារ ក៏មានតួនាទី សហការ ជំរុញលើកកម្ពស់ ការទទួលខុសត្រូវ គណនេយ្យភាព របស់ក្រសួង ស្ថាប័ន ក៏ដូចជា រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការ ផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍន៍មូលដ្ឋានអោយ មានប្រសិទ្ធភាព តាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្ត កម្មវិធីគម្រោង ផែនការសកម្មភាព នានា នៅតាមូលដ្ឋាន។

 

លោកមានប្រសាសន៍ ទៀតថា ក្រុមការងារនេះ ក៏បានដើរតួនាទី សហការរៀបចំ វេទិកាសាធារណៈ ដើម្បីស្តាប់ និងសហការ ដោះស្រាយនូវរាល់សំណើ និងសំណូមពរ បញ្ហាប្រឈម និងការលំបាក នានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយផ្អែកលើ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ នានា។

 

ជាមួយគ្នានោះលោកគួច ចំរើន អភិបាល ខណ្ឌដូនពេញ ក៏បានរាយការណ៍ អោយដឹងផងដែរថា ក្នុងរយៈពេល កន្លងមកនេះ ទោះបីជាពុំទាន់ បានប្រកាស ក្រុមការងារ ថ្នាក់ជាតិ ក៏ដោយ តែខណ្ឌដូនពេញ និង សង្កាត់បានចុះបំពេញ សកម្មភាពផ្ទាល់ នៅនឹងមូលដ្ឋាន ដោយអនុលោម តាមស្មារតី នៃសេចក្តីសម្រេចលេខ ០៩សសរ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពី ការបង្កើត ក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋាន។ ការងារ ដែលទទួល បានក្នុង ឆ្នាំ២០១៤ នេះ គឺបានរៀបចំ បើកវេទិកា សាធារណៈ បានចំនួន១១លើក ដោយមានប្រជាពលរដ្ឋ ចូលរួម ចំនួន៧៨០នាក់ និងដោះស្រាយ សំណូមពរ ជូនប្រជាពលរដ្ឋ បានចំនួន ៦ករណី។ ក្រៅពីនេះ នៅមានការងារផ្សេងៗ ជាច្រើនទៀត ដែលរដ្ឋបាល ខណ្ឌដូនពេញ បានធ្វើ និងទទួល លទ្ធផល ជាច្រើន៕

 

ដកស្រង់ចេញពីគេហទំព័រ កម្ពុជាថ្មី ថ្ងៃទី៣ តុលា ២០១៤

http://kampucheathmey.com/local-news/general-news/16492-2014-10-03-03-09-09.html

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់