សិក្ខា​សាលា​​រំលឹក​​ឡើង​​វិញ​​ស្ដី​​ពី​​ការ​​រៀបចំ​​ផែនការ​​​សកម្មភាព​ និង​​ថវិកា​​ឆ្នាំ​​២០១៧

សៀមរាប ២១ ធ្នូ ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

សៀមរាប ២១ ធ្នូ ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ រយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

គោលបំណងនៃវគ្គនេះ គឺដើម្បីសម្រួលដល់ការរៀបចំផែនការថវិកាប្រចាំឆ្នាំក្នុងក្របខ័ណ្ឌ ផអ៣ទី២ ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យផែនការ ថវិកាជាតិ National AWPB Database (NAD)។

លោក ឈុន ប៊ុនណារ៉ា អនុប្រធានអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី មានប្រសាសន៍ថា៖ «NAD គឺជាប្រព័ន្ធគ្រប់គ្រងទិន្នន័យផែនការសកម្មភាព និងថវិកា ដែលត្រូវបញ្ចូលទិន្នន័យព័ត៌មានក្នុងមួយត្រីមាសម្ដង ហើយតម្រូវឱ្យថ្នាក់រាជធានី ខេត្ត បញ្ចូលទិន្នន័យក្នុងប្រព័ន្ធNADនេះ ប្រសិនបើមិនមានទេថ្នាក់ជាតិនឹងមិនអាចរៀបចំថវិកាសម្រាប់ការអនុវត្តសកម្មភាពនោះបានទេ»។
   
វគ្គនេះផ្ដោតសំខាន់ទៅលើប្រធានបទដូចជា៖ (១)ប្រព័ន្ធទិន្នន័យផែនការ ថវិកាជាតិ (២)ដំណើរការរៀបចំសេចក្ដីសម្រេចរួមនិងបញ្ហាប្រឈម និង (៣)ដំណើរការរៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៧។

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់