ក្រសួង​ដែនដី នឹង​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​៥៧%-៦៥% ក្នុង​ឆ្នាំ​២០១៥ (DAP)

ភ្នំពេញ ១៩ តុលា ២០១៥៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ឯកឧត្ដម អឹុម ឈុនលឹម បានអះអាងថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនទាំងរដ្ឋ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានពី៥៧%ទៅ៦៥%។

ភ្នំពេញ ១៩ តុលា ២០១៥៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ឯកឧត្ដម អឹុម ឈុនលឹម បានអះអាងថា នៅក្នុងឆ្នាំ២០១៥នេះ ក្រសួងនឹងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនទាំងរដ្ឋ និងប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានពី៥៧%ទៅ៦៥%។

 

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យដីធ្លីដល់ក្រុមប្រឹក្សារាជធានី និងក្រុមប្រឹក្សាខណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នាទីស្តីការក្រសួង ឯកឧត្ដម អឹុម ឈុនលឹម បានមានប្រសាសន៍ថា ក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តបន្តអនុវត្តកាន់តែសកម្ម និងស៊ីជម្រៅថែមទៀត នូវការកែទម្រង់ដីធ្លី ដើម្បីរួមចំណែកធ្វើឲ្យសម្រេចគោលដៅជាតិក្នុងការកាត់បន្ថយភាពក្រីក្រ ការធានា សន្តិសុខស្បៀង ការការពារបរិស្ថាន និងធនធានធម្មជាតិ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

 

ឯកឧត្ដមបន្ថែមថា “ដើម្បីសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលផ្តល់អាទិភាពលើការជំរុញល្បឿន នៃការចុះបញ្ជីដីធ្លី និងការផ្តល់ប័ណ្ណកម្មសិទិ្ធលើដីធ្លី ទាំងដីរដ្ឋ ទាំងដីឯកជន និងទាំងដីសហគមន៍ ជនជាតិដើមភាគតិចប្រកបដោយតម្លាភាព និងប្រសិទ្ធិភាពឲ្យបាន៥៧%ទៅ៦៥% នៅឆ្នាំ២០១៥, ៧០% នៅឆ្នាំ២០១៨ និង១០០%នៅឆ្នាំ២០២០”។

 

ឯកឧត្ដមទេសរដ្ឋមន្ត្រី អឹុម ឈុនលឹម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋាន ជាសារវ័ន្តក្រោមច្បាប់សម្រាប់ការងារដីធ្លីត្រូវបានរាជរដ្ឋាភិបាលសម្រេច និងដាក់ឲ្យអនុវត្តជាបន្តបន្ទាប់ មានដូចជាការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ  ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ការគ្រប់គ្រង់ដីរដ្ឋ ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់សម្បទានដីសេដ្ឋកិច្ច និងការចុះបញ្ជីដីរបស់សហគមន៍ ជនជាតិដើមភាគតិចជាដើម។

 

បើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី បានឲ្យដឹងថា បច្ចុប្បន្ន ក្រសួងបានផ្តល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីទៅដល់ដៃប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាង៤លានប័ណ្ណហើយ។

 

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ តុលា មានគោលបំណងឲ្យសិក្ខាកាម ទាំងអស់បានយល់ដឹងអំពីកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើអចលនវត្ថុ ដែលមានចែងក្នុងរដ្ឋប្បវេណី យល់ដឹងអំពីភោគៈ របៀបទទួលបានកម្មសិទ្ធិលើដីធ្លី (លទ្ធកម្ម)  ភាពខុសគ្នារវាងភោគៈ និងកម្មសិទ្ធិ ការគ្រប់គ្រងដីរដ្ឋ សម្បទានដីមានសម្បទានដីសង្គមកិច្ច សម្បទានដីសេដ្ឋកិច្ច និងចំណេះដឹងពាក់ព័ន្ធនឹង វិស័យដីធ្លីជាច្រើនទៀត៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រដើមអម្ពិល

 

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់