ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា ត្រួតពិនិត្យ និង​វាយតម្លៃ គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ “ចលនា​ភូមិ​ថ្មី”

ភ្នំពេញ ២២ ធ្នូ ២០១៥៖ សិក្ខាសាលាស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី” បានប្រារព្ធពិធីបិទក្រោមអធិបតីដ៏ខ្ពង់ខ្ពង់ពីឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។ 

ភ្នំពេញ ២២ ធ្នូ ២០១៥៖ សិក្ខាសាលាស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី” បានប្រារព្ធពិធីបិទក្រោមអធិបតីដ៏ខ្ពង់ខ្ពង់ពីឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។

 

អញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មការគ្រប់គ្រង និងដឹកនាំគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី” នៃក្រសួងអភិវឌ្ឍន៍ជនបទ ទីប្រឹក្សាបច្ចេកទេសកូរ៉េ តំណាង KOICA តំណាងក្រសួងពាក់ព័ន្ធ គ្រឹះស្ថានអប់រំ ដៃគូអភិវឌ្ឍន៍ ស្ថាប័នឯកជន ប្រធាន និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានភូមិគោលដៅគម្រោង មានវត្តមានសរុបប្រមាណ១៣០នាក់។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ថេង ច័ន្ទសង្វារ អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងដឹកនាំគម្រោងអភិវឌ្ឍន៍ជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានឡើងបូកសរុបរបាយការណ៍លទ្ធផលសិក្ខាសាលា ដែលក្នុងនោះសិក្ខាសាលាពេញមួយថ្ងៃមកនេះ បានពិភាក្សាគ្នាយ៉ាងផុលផុសលើបទបង្ហាញចំនួនប្រាំរួមមាន៖ ១). ការគ្រប់គ្រងតាមលទ្ធផលរបស់ “គម្រោងចលនាភូមិថ្មី” ២). ផែនការត្រួតពិនិត្យ និងវាយតម្លៃលើគម្រោង “ចលនាភូមិថ្មី” ក្នុងព្រះរាជាណាចក្រកម្ពុជា ៣). តួនាទីនៃគណៈកម្មការវាយតម្លៃគម្រោង និងទិសដៅបន្ត ៤). ការវាយតម្លៃលើលទ្ធផលនៃគម្រោងអភិវឌ្ឍន៍ជនបទនៅកម្ពុជា ក្រោមការសម្របសម្រួលរបស់ KOICA  និង ៥). សេចក្ដីសង្ខេបអំពីផែនការមេរបស់គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី”។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បានឡើងថ្លែងនូវសារគន្លិះដល់អង្គសិក្ខា សាលា ដោយសង្កត់ធ្ងន់គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី ជាគម្រោងដែលយកគំរូ និងបទពិសោធន៍ពីសាធារណរដ្ឋកូរ៉េ ហើយកំពុងកែប្រែឲ្យស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ក្រោមកិច្ចសហប្រត្តិបត្តការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរេ ដើម្បីចូលរួមលុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ។ ឯកឧត្ដមបន្ថែមថា ដើម្បីឲ្យគម្រោងទទួលបានជោគជ័យស្ថានទូតសាធារណរដ្ឋកូរ៉េសន្យាថា នឹងបន្តខិតខំយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទជានិច្ច។

 

មានប្រសាសន៍បិទសិក្ខាសាលា ឯកឧត្ដម ជា សុផារ៉ា បានសម្ដែងនូវក្តីសោមនស្សរីករាយ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការគ្រប់គ្រង និងដឹកនាំគម្រោង KOICA និងទីប្រឹក្សាកូរ៉េ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររហូតសម្រេចបាននូវសមិទ្ធផលល្អដូចថ្ងៃនេះ។

 

ក្នុងនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានសំណូមពរនូវចំណុចមួយចំនួនសម្រាប់ជាទិសដៅក្នុងការអនុវត្តការងារឆ្នាំ២០១៦ ខាងមុខ ដល់គណៈកម្មការគ្រប់គ្រង និងដឹកនាំគម្រោង និងអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ សម្រាប់កែសម្រួលនូវរាល់ចំណុចខ្វះខាត នៃឯកសារផែនការមេរបស់គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ“ចលនាភូមិថ្មី”ផងដែរ៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

 

អត្ថបទផ្សេងទៀត៖ ឯកឧត្ដមបណ្ឌិត ថេង ច័ន្ទសង្វារ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី”

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់