ក្រសួង​អភិវឌ្ឍន៍​ជនបទ​​បើក​​វគ្គ​​បណ្ដុះបណ្ដាល ស្តី​ពី​​ការ​គ្រប់​គ្រង​​ការងារ​រដ្ឋបាល និង​​បុគ្គលិក ដល់​មន្ត្រី​រាជការ​រាជធានី ខេត្ត

កំពង់ចាម ២២ សីហា ២០១៤៖ កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងការងារ រដ្ឋបាល និងបុគ្គលិកដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តចំនួន១១។ 

កំពង់ចាម ២២ សីហា ២០១៤៖ កាលពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានរៀបចំ

វគ្គបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិកដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចំនួន១១។ 

 

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិត យ៉ាន់ វ៉ាន់ដឺលុច អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងមានការចូលរួមពីអនុប្រធាន

នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ប្រធាន អនុប្រធានមន្ទីរ អភិវឌ្ឍន៍ជនបទរាជធានី ខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធសរុបចំនួន៣៦រូប។

 

ជាកិច្ចចាប់ផ្តើមលោក ហ៊ាង សុភា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេប ស្តីពីការរៀបចំ

វគ្គបណ្តុះបណ្តាល ដោយបានបញ្ជាក់ពីគោលបំណងវគ្គ និងពីប្រវត្តនៃការរៀបចំវគ្គដូចគ្នានេះ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

ដែលបានរៀបចំវគ្គបានចំនួន០៤វគ្គ រួចមកហើយចាប់ផ្តើមពីឆ្នាំ២០១០ មក និងមានមន្ត្រីរាជការបានចូលរួមសរុបចំនួន៤៧៨រូប (ស្ត្រី១៣២រូប)។ 

 

លោក ហ៊ាង សុភាបានបន្តទៀតថា ដោយឡែកវគ្គបណ្តុះបណ្តាលថ្ងៃនេះ ជាលើកទី ២ សម្រាប់វគ្គបណ្តុះបណ្តាលក្នុងឆ្នាំ ២០១៤ នេះ។

វគ្គបណ្តុះបណ្តាលនេះនឹងជួយឲ្យសិក្ខាកាមបានស្វែងយល់ពីដំណើរការនៃការគ្រប់គ្រងរដ្ឋបាលតាមប្រព័ន្ធមុខងារសាធារណៈ សំដៅពង្រីក

ការយល់ដឹងនូវនីតិវិធីនៃការគ្រប់គ្រងរដ្ឋបាល ការទំនាក់ទំនងរដ្ឋបាល ការយល់ដឹងពីសិទ្ធិអំណាចរបស់មន្ត្រីរាជការកំពុងកាន់តំណែង

និងការយល់ដឹងក្នុងការតាក់តែងលិខិតបទដ្ឋានគ្រប់ប្រភេទជាដើម។

 

ថ្លែងក្នុងពិធីបើកវគ្គនេះ លោកបណ្ឌិត យ៉ាន់ វ៉ាន់ដឺលុច បានលើកឡើងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់

មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក្នុងការជួយឱ្យអង្គភាព ឬស្ថាប័នមួយមានសណ្តាប់ធ្នាប់ការងារល្អ និងបុគ្គលិកស្រឡាញ់ការងារ ចេះសាមគ្គីគ្នា

ដែលជាមូលដ្ឋានគ្រឹះឈានទៅរកភាពជោគជ័យ ប្រកបដោយកិត្តិយសសម្រាប់ស្ថាប័នទាំងមូល ជាពិសេសដើម្បីឈានទៅរកការអនុវត្ត

ការងាររដ្ឋបាល និងបុគ្គលិក សមស្របទៅនឹងនីត្យានុកូលភាព និងប្រព្រឹត្តតាមប្រក្រតី។ 

 

លោកបណ្ឌិត បន្តទៀតថាវគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់នូវចំណេះដឹងបន្ថែមទៀតដល់មន្ត្រីរាជការនៅគ្រប់រាជធានី ខេត្ត សម្រាប់យកទៅ

ប្រើប្រាស់ជាប្រយោជន៍ និងលើកទឹកចិត្តដល់មន្ត្រីរាជការក្នុងការប្រើការងារ និងជាពិសេសសម្រាប់អង្គភាពផងដែរ។ ជាមួយគ្នានេះដែរ

លោកបណ្ឌិត ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការជាសិក្ខាកាមទាំងអស់ឱ្យខិតខំសិក្សា យកចិត្តទុកដាក់សាកសួរនូវរាល់ចម្ងល់ និងកត់ត្រាទុក

នូវរាល់ចំណុចសំខាន់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀតចំពោះក្បួនច្បាប់ពាក់ព័ន្ធនិងរដ្ឋបាល និងបុគ្គលិក ប្រកបដោយភាពប៉ិនប្រសព្វ

ដើម្បីជួយឱ្យអង្គភាពរបស់ខ្លួនមានប្រព័ន្ធរដ្ឋបាលល្អ និងទទួលបានជោគជ័យក្នុងការគ្រប់គ្រងបុគ្គលិក ព្រមទាំងការងារក្នុងអង្គភាពទាំងមូល៕

 

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់