ក្រសួង​អភិវឌ្ឍន៍​ជនបទ​រៀបចំ​​បណ្ដុះបណ្ដាល​​ស្ដីពី ការ​ពង្រឹង​​សមត្ថភាព​​អនុវត្ត​​ថវិកា​​កម្មវិធី នៅ​​ខេត្ត​​ព្រះសីហនុ

ព្រះសីហនុ ២១ តុលា ២០១៤៖ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាព អនុវត្តថវិកាកម្មវិធី នៅសណ្ឋាគារឆ្នេរជនសារ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍…

ព្រះសីហនុ ២១ តុលា ២០១៤៖ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអនុវត្តថវិកា កម្មវិធី នៅសណ្ឋាគារឆ្នេរជនសារ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

សិក្ខាកាមដែលបានអញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ សរុបចំនួន១៤៥នាក់ (ស្រី១៩នាក់) ដែលអញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទ២៥ ខេត្ត រាជធានី និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន៧ ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

បន្ទាប់ពីលោក នេន ម៉ាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ថ្លែងសុន្ទរកថាស្វាគមន៍គណៈអធិបតីរួចមក ឯកឧត្ដម ហួត សារឹម បានមានប្រសាសន៍លើកឡើងពីកំណើនសេដ្ឋកិច្ចជាតិ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុ សាធារណៈ ដែលក្រសួងអភិវឌ្ឍន៍ជនបទ កំពុងរៀបចំដាក់ឲ្យអនុវត្ត នៅក្នុងការសាកល្បងអនុវត្តថវិកាកម្មវិធីពេញលេញរបស់រាជរដ្ឋាភិបាល និងបង្កើតអង្គភាពថវិកានៅឆ្នាំ២០១៥ ខាងមុខ តាមកម្មវិធីកំណែទម្រង់វិធីវិមជ្ឈការ និងសហវិមជ្ឈការ។

ឯកឧត្ដមបានបញ្ជាប់ថា ក្រសួងអភិវឌ្ឍន៍ជនបទ គឺស្ថិតនៅក្នុងចំណោមក្រសួងទាំង១០ ដែលត្រូវដាក់ឲ្យអនុវត្តថវិកាកម្មវិធីពេញលេញ និងគ្រប់គ្រងគណនេយ្យតាមប្រព័ន្ធព័ត៌មានវិទ្យា ហើយវគ្គបណ្ដុះបណ្ដាលនេះ នឹងបង្ហាញដោយគ្រូបង្គោល ជាពន្លឺដល់សិក្ខាកាម ជាពិសេសមន្ត្រីនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទ។

មេរៀនសំខាន់ៗក្នុងបណ្ដុះបណ្ដាលនេះរួមមាន៖ (១). យន្តការនៃការកែទម្រង់ហិរញ្ញវត្ថុសាធារណៈដើម្បីឈានទៅបង្កើតអង្គភាពថវិកា (២). ការកម្រឹតទឹកប្រាក់អនុវត្តលទ្ធកម្ម និងគំរូឯកសារដេញថ្លៃលទ្ធកម្មទំនិញ និងសំណង់ (៣).  មូលដ្ឋានគ្រឹះឈានទៅអនុវត្តថវិកាកម្មវិធីពេញលេញ៕ ដោយ ហែម សុហ្វីយ៉ា

អត្ថបទដកស្រងចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ អានអត្ថបទបន្ត

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់