គណៈកម្មការ​អន្តរក្រសួង​ ពិនិត្យ និង​​វាយ​តម្លៃ​​បញ្ចប់​​សុពលភាព​លើ​​ការងារ​​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​​ក្នុង​​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ

កំពង់ចាម ៣១ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងចំនួន០១គម្រោង និងប្រគល់ទទួល ១០០% លើគម្រោងចំនួន ០១គម្រោង នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

កំពង់ចាម ៣១ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងចំនួន០១គម្រោង និងប្រគល់ទទួល ១០០% លើគម្រោងចំនួន ០១គម្រោង នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

 

គម្រោងទាំងនោះរួមមាន៖

គម្រោងទី១. ជួសជុលផ្លូវក្រាលល្បាយកម្ទេចថ្មភ្នំចំនួន០១ខ្សែ ប្រវែង១៤.៥០០ម៉ែត្រ និងសាងសង់លូមូលចំនួន០៣កន្លែង ស្ថិតនៅឃុំព្រែកកុយ និងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ (បញ្ចប់សុពលភាព)
គម្រោងទី២. ជួសជុលស្ពានបេតុងចំនួន០១កន្លែង ប្រវែង៣៦ម៉ែត្រ ទទឹង០៧ម៉ែត្រ និងសាងសង់ស្ពានបេតុងបន្ថែម០១ប្រឡោះ ប្រវែង១២ម៉ែត្រ ទទឹង០៧ម៉ែត្រ សរុបស្ពានបេតុងប្រវែង៤៨ម៉ែត្រ ទទឹង០៧ម៉ែត្រ និងជួសជុលផ្លូវក្រាលក្រួសក្រហមសងខាងស្ពានប្រវែង២៧២ម៉ែត្រ ដែលទទួលរងការខូចខាតដោយទឹកជំនន់ក្នុងឆ្នាំ២០១៣ ស្ថិតនៅឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ (ប្រគល់-ទទួល ១០០%)

 

ជាលទ្ធផល គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពយល់ព្រមទទួលយកការងារនៃគម្រោងខាងលើដោយពិនិត្យឃើញការសាងសង់បានអនុវត្តត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យា៕ ដោយ៖ ឈិន ពិសិដ្ឋ

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់