ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​ដឹកនាំ​វេទិកាសាធារណ: នៅក្នុង​ភូមិ​កំពង់​ឬ​ស្សី ឃុំ​ជី​រិ​ទ៍​ទី១ ស្រុក​ត្បូងឃ្មុំ

ត្បូងឃ្មុំ ៩ មីនា ២០១៦៖ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញដឹកនាំវេទិកាសាធារណ: នៅក្នុងភូមិកំពង់ឬស្សី ឃុំជីរិទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពី មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងអង្គពិធី ដែលបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ប្រធានក្រុមការងារ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋលើកពី ទុក្ខកង្វល់ និងសុំណូមពរផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីក្រុមការងារដោះស្រាយ។

ជាការឆ្លើយតប ឯកឧត្ដមប្រធាន បានដោះស្រាយជូនប្រជាពលរដ្ឋតាមសំណូមពរ ដូចជាជីកអណ្តូងទឹក ស្តារបឹង ស្តារប្រឡាយ បូមទឹកស្រោចស្រពដំណាំ ធ្វើបង្គន់អនាម័យក្នុងសាលារៀន ស្ថាបនាផ្លូវ ចូលរួមថវិកាសាងសង់សាលាឆាន់ និងកុដិ ជួសជុលទំនប់បង្ហៀរ និងជួយសម្របសម្រួលឲ្យមានការតបណ្តាញអគ្គិសនីចូលក្នុងភូមិ។ ដោយឡែក បញ្ហាសុំបញ្ចុះតម្លៃបង់ពន្ធម៉ូតូទុកជូនក្រសួងជំនាញជាអ្នកដោះស្រាយ៕

អត្ថបទដកស្រង់ចេញពីគេហទំព័រក្រសួងអភិវឌ្ឍន៍ជនបទ

ព័ត៌មានថ្មីៗ + បង្ហាញព័ត៌មានទាំងអស់